អាសូរដី
អាសូរដី
( បទពាក្យ៧ )
ដីនៅមិនទាន់មានតម្លៃ ម្ចាស់វាកែខៃខំភ្ជួររាស់
យប់ថ្ងៃឃ្មាតខ្មីប្រឹងកាប់គាស់ ប្រិតប្រៀងគ្មានទាស់ថែផ្ចិតផ្ចង់។
ដីដល់តម្លៃកប់ពពក ម្ចាស់ស្រវាយកដុល្លារផង់
លែងស្តាយស្រណោះកេរ្តិ៍បាត់បង់ គិតតែតម្រង់ចង់ឡើងខ្ពស់។
ដីសែនតូចចិត្តត្បិតនឹងម្ចាស់ ហេតុអ្វីប្តូរផ្លាស់ប្រែអាប់យស
មុនធ្លាប់រួមសុខទុក្ខនឹងគ្រោះ ដើម្បីតែឈ្មោះទោះក្រោមគេ។
ដីកាន់តែគិតរឹតចំបែង មិនគួរម្ចាស់ឯងប្រហែសទ្វេ
សុខចិត្តដោះដូរកម្មសិទ្ធិផ្ទេរ គេឈប់រិះរេថែដីហើយ៕