ធម៌ខន្តី
ធម៌ខន្តី
( បទពាក្យ៧ )
ខ្ញុំសូមអភិប្រាយសម្តី ប្រាប់ញាតិប្រុសស្រីគ្រប់ទិសា
ជ្រាបជាដំណឹងគ្រប់អាត្មា ឲ្យបានដឹងថាខេមរាល្អ។
យកធម៌ត្រជាក់មកដាក់ខ្លួន ពិតជាសមសួនគំរូ ត
ដល់កូនចៅក្រោយរាប់តំណ ធម៌ថ្លៃបវរដ៏ប្រណិត។
មិនដូចជនសៀមគិតឥតខ្មាស ចេះពោលតែផ្តាសទុញគំនិត
ហ៊ានស្រែកក្តែងៗបំប្លែងពិត បង្កើតប្រឌិតភរត្រៀបត្រា។
ថាព្រះវិហាររបស់ខ្លួន តែខ្មែរថែធួនពីដូនតា
សាងមុនកំណើតសៀមឫស្សា ច្រើនសតវត្សណា ម្តេចមិនគិត?
ចាញ់ក្តីម្តងដងគួចប្រាថ្នា បំពានតវ៉ាមិនភ័យភិត
លើកទ័ពទន្រ្ទានបំពេញសិទ្ធិ បង្ខំបង្ខិតដោយកំរោល។
តែខ្មែរខន្តីមិនហិង្សា ប្រើធម៌មេត្តាមិនដេញដោល
ព្យាយាមចរចាមិនហ៊ានចោល សៀមពឹងឯកត្តោផែនទី ល។
ខ្មែរនៅបន្តចក្ខុឆ្ងាយ ខំប្រឹងដោះស្រាយតាមជំហរ
ដើម្បីប្រយោជន៍រាស្រ្តសាទរ គ្មានភាពវឹកវររស់ក្សេមក្សាន្ត៕