ហែម ចៀវ វីរបុរសជាតិ
«ហែម ចៀវ វីរបុរសជាតិ»
និពន្ធ និង រៀបរៀងដោយ គង់ សម្ភារ ឆ្នាំ១៩៧១ តាមលំនាំឯកសាររបស់លោក ប៉ែន យុត្តិ, លោក ប៊ុណ្ណ ចន្ទម៉ុល, និង លោក ឈឹម ស៊ុម។
ចុចអាន ==> Ebook
សង្ខេប៖ អាចារ្យ ហែម ចៀវ ដើមឡើយជាសិស្សបួសរៀន ក្រោមឱវាទ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត។ ក្រោយមកទៀត ក៏បានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែកភាសាបាលី ហើយក៏បានក្លាយជាសាស្ដ្រាចារ្យ ភាសាបាលី ពូកែក្នុងការសម្ដែងធម្មទេសនា។ ដោយសារឃើញទុក្ខលំបាកដ៏ធ្ងន់ធ្ងរ របស់ប្រជាពលរដ្ឋខ្មែរ ក្រោមការត្រួតត្រារបស់អណានិគមបារាំង អាចារ្យ ហែម ចៀវ តាមគន្លងឱវាទសម្ដេចព្រះសង្ឃរាជ ជួន ណាត បានផ្ដួចផ្ដើមគំនិតរើបម្រាស់ ដឹកនាំប្រជាពលរដ្ឋខ្មែរ គេចអោយរួចផុត ពីនឹមត្រួតត្រារបស់បារាំង។