ដើមម្ទេស
ដើមម្ទេស
ដើម ម្ទេសជារុក្ខជាតិបេះផ្លែប្រមូលផលបន្តបន្ទាប់រហូត បើដាំជាចំការប្រមូលផលធំពីរដង នៅ រដូវប្រាំង និងរដូវវស្សា។ ដើមម្ទេស១ឆ្នាំ ដាំបានមួយដង ចាប់សាបពូជម្ទេសក្នុងរង ប្រើពេល មួយខែ ស្ថិតនៅក្នុងខែ១២ ត្រូវខែខ្មែរជាខែបុស្ស។ ចាប់ធ្វើការដាំឡើង នៅ រដូវប្រាំង ពីខែ១រហូតខែ៣ពាក់ កណ្តាល ខែ៤ ដោយគិតទាំងការសាប និងការដាំអស់ រយៈពេល៣ខែកន្លះ យើងអាច ប្រមូលផល ក្នុងរដូវប្រាំងបានម្តង។ហើយធ្លាក់ដល់ខែ៤ ពាក់កណ្តាលខែ៥ទៅខែ៦ ជារដូវវស្សា យើងអាចប្រមូល ផលបាន ម្តងទៀត ច្រើនជាង រដូវប្រាំង។
សារៈសំខាន់នៃដើមម្ទេស
ដើមម្ទេសមានសារៈសំខាន់ផងដែរ សំរាប់កសិករដាំដុះ ដើម្បីដោះស្រាយជីវភាពគ្រូសារ នៃវិស័យសិកម្ម្។ ទោះបីប្រមូល ផល បេះផ្លែហើយក៏ដោយដើមម្ទេស និង ស្លឹកម្ទេសនៅតែ មានអត្តប្រយោជន៏ សំរាប់កសិករ យកទៅផ្សំជាមូយលាមកសត្វ និង រុក្ខជាតិផ្សេងទៀត ធ្វើជាជី ធម្មជាតិទុកស្រោចដាំណាំ។ ហើយមិនតែប៉ុណ្ណោះ ដើមម្ទេស អាចយកធ្វើជាអូស ក្នុងការចំអិនអាហារ។ ចំនែក ស្លឹកអាចយកទៅស្លរសំឡកកូរ សំឡប្រហើរ និង សំឡត្រពាំង ដើម្បីកាត់ជាតិខាស់ អោយសំឡមានរស់ជាតិឆ្ងាញ់។ជាពិសេស ស្លឹកម្ទេសអាចព្យាបាលរោគ កើតលើស្បែក មនុស្សដូចជាការកើតភ្លឺ កើតជជុះមាន់ និង រោគស្រែង។ល។
ជ្រើសរើសដីសំរាប់ដាំ
ក្នុង ការដកបទពិសោធន៏ជ្រើសរើសដីកន្លងមក សំរាប់ដាំដើមម្ទេសរបស់អង្ការមួយចំនួន និង ប្រជាកសិករតាមបណ្តាលខេត្តផ្សេងៗ បានបព្ជាក់ថា ដើមម្ទេសជារុក្ខជាតិងាយរស់ នៅលើដី ដោយមិនជ្រើសរើសដីដូចដាំណាំផ្សេងដ៏ទៃទៀតឡើយ។
ជ្រើសរើសពូជម្ទេស
ក្នុងការ ជ្រើសរើសពូជម្ទេស យើងត្រូវជ្រើសរើសពូជម្ទេសណាធំមានផ្លែច្រើននិងផ្លែទំធំ អាចយកធ្វើជាពូជ បាន។ចំនុចមូយទៀតត្រូវយកគ្រាប់ពូជម្ទេស តាមបណ្តារអង្គការ ដែលបានធ្វើពិសោធន៏ត្រឹមត្រូវ តាមបច្ចេកទេស វិទ្យាសាស្ត្រ។
យកគ្រាប់ពីផ្លែម្ទេសទុកធ្វើពូជ
ការយក គ្រាប់ពីផ្លែម្ទេសទុកធ្វើពូជ ត្រូវយកផ្លែម្ទេសមកបុកអោយម៉ដ្ធល្មមហើយ យកវាទៅលាងទឹក ដើម្បីជំរះសាច់ម្ទេសអោយអស់ពីគ្រាប់ម្ទេស។ បន្ទាប់មកយកទៅហាលថ្ងៃអោយស្ងួតដែលអាចទុករយៈពេលយូរបាន ជៀសវាងកុំអោយដុះផ្សិត ។វិធីមួយទៀត យើងយកផ្លែម្ទេសហាលថ្ងៃអោយក្រៀម រួចយកគ្រាប់ម្ទេសចេញពីសាច់របស់វា ទៅហាលថ្ងៃ២ទៅ៣ថ្ងៃ ទើបយើងអាចរក្សាទុកធ្វើពូជបាន។
មុនយកគ្រាប់ពូជបណ្តុះក្នុងរង
មុន យើងយកគ្រាប់ពូជបណ្តុះក្នុងរង យើងត្រូវយកទៅត្រាំទឹក រយៈពេលពីរ ទៅ បីថ្ងៃ ហើយយកគ្រាប់ ម្ទេសមកញីអោយពណ៏ស រួចយកទៅផ្អាប់ជាមួយក្រណាត់ស្ងួត រហូតដល់ គ្រាប់ពូជចេញពន្លក ទើបយើងយកទៅសាបក្នុងរង។
ធ្វើរងបណ្តុះគ្រាប់ពូជ
ការធ្វើ រងបណ្តុះគ្រាប់ពូជ យើងមិនចេះតែធ្វើ តាមចិត្តចង់ ធ្វើអោយរួចពីការធ្វើ ដោយមិនគិតពី សេដ្ធកិច្ច រឺមិនគិតពីអត្ថប្រយោជន៏ក្នុងគ្រួសារឡើយ ។ យើងត្រូវចេះលៃលកគ្រាប់ពូជ និង ការធ្វើរងប៉ុន្មាន ដើម្បីបង្គ្រប់គ្រាប់ពូជដែលយើងមាន ជៀសវាងសល់ចោល ។
ចំពោះ ការធ្វើរងម្ទេស ត្រូវជ្រើសរើសដីណាដែលមិនលិចទឹក យើងត្រូវឆាយដីអោយម៉ដ្ធ លើក ជារងកំពស់៣តឹកហើយយកលាមកគោស្ងួតម៉ដ្ធមកលាយឡំជាមួយដីក្នុងរង ។ បើសិនជាយើងធ្វើដីមិនម៉ដ្ធ លើកជារងមានដុំដីច្រើននិងធ្វើអោយបាត់បង់ក្រលាផ្ទៃដីក្នុងរង ព្រមទាំង គ្រាប់ពូជលូតលាស់មិនល្អ មិនត្រង់ ។ បណ្តុះគ្រាប់ពូជ ក្នុងរងយកគ្រាប់ពូជដែលមានពន្លកមកសាបនៅលើរង ហើយស្រោចទឹក រួចបន្ទាប់មក យើងយកអង្កាម រឺស្លឹកចេកគ្របពីលើគ្រាប់ពូជ ដើម្បីការពារពន្លឹថ្ងៃកុំអោយដីរងអស់ជាតិសំណើម។
របៀប ថែទាំពូជក្នុងរង ពេលយើងសាបពូជម្ទេសក្នុងរងហើយ យើងត្រូវស្រោចទឹកពីរដងក្នុងមួយថ្ងៃ ពេលព្រឹក និងពេលល្ងាចរហូតដល់ពីរអាទិត្យ។ ការលូតលាស់នៃ ពូជ ម្ទេសនឹងក្លាយជាកូនម្ទេស ដែលមានស្លឹកពីរ រឺ ស្លឹកបី កំពស់ ដើមរបស់វាប្រវែងប្រហែល១តឹក ។ យើងត្រូវដាក់ជីកំប៉ុស្ត និង ជីអ៊ីរេ ដើម្បីការពារសត្វល្អិតក្នុង ការរារាំង ដល់ការកូនម្ទេសអោយបានល្អ ។ បន្ទាប់ពីដាក់ជីបានកន្លះខែក្រោយមកយើងអាចដកកូនម្ទេសណា ដែលលូតលាស់ មាន សុខភាព ល្អទៅដា។បៀបរៀបចំដីចំការយើងត្រូវធ្វើដី ពីរដងដើម្បីអោយដីម៉ដ្ធល្អ ត្រូវភ្ជួរដីហើយទុក រណាស់អាច៏ដី ចោល រយៈពេលពីរទៅបីថ្ងៃ អោយដីស្ងួត រឺអោយដីផុយ បន្ទាប់មកយើងធ្វើការរាស់ដី។ ក្រោយពេលរាស់ដី បានពីរថ្ងៃ ហើយនោះ យើង ចាប់ផ្តើមភ្ជួរដី និង រាស់ដីក្នុងថ្ងៃតែមួយ អោយដីម៉ដ្ធល្អ។
ដាំដើមម្ទេសលើដីចំការ
ការដាំ កូនម្ទេសនៅលើដីចំការ យើងយកឈើមូលប៉ុនអង្រែរបុកគ្រឿង មកបុកដី អោយមានជម្រៅសមល្មមដី ទៅតាមកូនម្ទេសដែលយកមកដាំ ក្នុងចន្លោះឃ្លាតពីគ្នា៧តឹកជាការេ ដើម្បីអោយកូនម្ទេសដុះលូតលាស់ឡើង មិនប៉ះគ្នា បើយើងដាំជិតគ្នា ធ្វើអោយការលូតលាស់មិនបានល្អ ធ្វើអោយទិន្នផលធ្លាក់ចុះ ។
ការថែទាំកូនម្ទេស
ក្រោយពី ដាំកូនម្ទេសនៅលើដីចំការហើយ មិនចាំបាច់ចំណាយពេល វេលាច្រើន ក្នុងការដាំកូនម្ទេសឡើយ ព្រោះដើមម្ទេសធន់នឹងអាកាសធាតុ មិនថារដូវប្រាំង និងរដូវវស្សា។ យើង គ្រាន់តែ អនុវត្តន៏ទៅតាម បច្ចេកទេស នៃការដាំដុះ ក្នុងមួយ អាទិត្យស្រោចទឹក ម្តងដោយ លាយជាមួយជីអ៊ីរេ និងលាយជាមួយ ថ្នាំអាសាលបាំងទៅ ស្រោចដើមម្ទេស។ យើងធ្វើបែបនេះ ពីរទៅបីដង ដើមម្ទេសចាប់ផ្ដើមមានផ្កា និងក្តិប ជាបណ្តើរៗ ត្រូវធ្វើការចំរ៉ាស់ ដីនៅក្បែរគុម្ពរបស់វា។
យើងត្រូវយកចបកាប់ជ្រុំដីអោយមានជម្រៅមួយឆ្នាំងដៃទៅកន្លះតឹក រួចប្រមូលស្មៅ រឺក៏ដកស្មៅ កុំអោយមាននៅក្នុងរង។
ផ្លែម្ទេសខ្ចី
មួយខែ ក្រោយមក ផ្កា និង ក្តិបម្ទេសក៏ក្លាយជាផ្លែម្ទេសខ្ចី យើងត្រូវយកជីក្រហមលាយជាមួយជីកំប៉ុស្ពមកកប់ ក្បែរគុម្ពរបស់វា សំរាប់អោយដើមម្ទេសផ្លែជាប់ និង ផ្លែកាន់តែច្រើន ដាច់ខាតកុំ យកជីក្រហមលាយជាមួយទឹកស្រោចលើស្លឹកម្ទេសអោយសោះ វាធ្វើអោយស្លឹក ម្ទេសខ្លោច និង ងាបដើមម្ទេស។
ប្រមូលផល
ក្នុងការ ប្រមូលផលផ្លែម្ទេស យើងចាប់ផ្តើមប្រមូលផលផ្លែម្ទេសស្រគាល និងទំតិចៗ ចន្លោះ ផ្លែ ស្រគាល និងទំតិចៗមាន រស់ជាតិហិល ត្រូវនឹងរស់ជាតិ ល្មមហូបទូទៅ ព្រោះផ្លែនៅ ចន្លោះនេះ យើងអាចបេះផ្លែម្ទេស យកទៅលក់នៅផ្សារ បានយូ ជៀស វាងការលក់សល់។ បើសិនយើងបេះ រឺប្រមូលផលផ្លែម្ទេសទំពេក រស់ជាតិ ម្ទេសប្រែជាបាត់បង់មិនមានរស់ជាតិហិលខ្លាំង ហើយធ្វើ អោយផ្លែម្ទេសរលួយ និងបណ្តាលអោយខូច។
វិធីជំរះដី
យើងត្រូវយកចបកាប់ជ្រុំដីអោយមានជម្រៅមួយឆ្នាំងដៃទៅកន្លះតឹក រួចប្រមូលស្មៅ រឺក៏ដកស្មៅ កុំអោយមាននៅក្នុងរង។
ផ្លែម្ទេសខ្ចី
មួយខែ ក្រោយមក ផ្កា និង ក្តិបម្ទេសក៏ក្លាយជាផ្លែម្ទេសខ្ចី យើងត្រូវយកជីក្រហមលាយជាមួយជីកំប៉ុស្ពមកកប់ ក្បែរគុម្ពរបស់វា សំរាប់អោយដើមម្ទេសផ្លែជាប់ និង ផ្លែកាន់តែច្រើន ដាច់ខាតកុំ យកជីក្រហមលាយជាមួយទឹកស្រោចលើស្លឹកម្ទេសអោយសោះ វាធ្វើអោយស្លឹក ម្ទេសខ្លោច និង ងាបដើមម្ទេស។
ប្រមូលផលរួច
ក្រោយពី ការប្រមូលលើកទី១នៅរដូវប្រាំងរួច រំលង់បានបីទៅប្រាំថ្ងៃ យើងចាប់ផ្តើមថែទាំដើមម្ទេសសាជាថ្មី ដើម្បីប្រមូលផលលើកទី២នៅរដូវវស្សា។ សំរាប់ការថែទាំយកផលនៅរដូវវស្សានេះ យើងគ្រាន់តែធ្វើតាមចំ ណុចថែទាំកូនម្ទេសលើដីចំការ យើងអាចប្រមូលផលបានហើយ តែយើងធ្វើការស្រោចទឹកជីទៅលើដើម ម្ទេសពីរដងប៉ុណ្ណោះ។ បានជា យើងមិនចាំបាច់ថែទាំដើមម្ទេសនៅរដូវវស្សា មិនដូចរដូវ ប្រាំង ព្រោះដើមម្ទេស ធន់នៅរដូវវស្សាជាងរដូវប្រាំង។ កាលណា ដើមម្ទេសទទួល ទឹកភ្លៀងរដូវវស្សា ចន្លោះខែ៥ ទៅខែ៦កាន់តែច្រើន ដើមម្ទេសកាន់តែលូតលាស់ល្អ និង ធ្វើអោយដើមម្ទេសកាន់តែផ្លែច្រើន។