Print

 

ប្រាសាស្នឹងនៅបាត់ដំបង
សរសេរដោយ ទស្សនាវដ្តី រីករាយ   
អង្គារ, ០៤ សីហា ២០០៩

 

ប្រាកដ​មែនហើយ​ថា នៅលើ​ដែនដី​របស់​ខ្មែរ ប្រាសាទបុរាណ គឺជា​សម្បត្ដិ​ដ៏​ស្ដុកស្ដម្ភ​នៃ​វប្បធម៌​ជាតិ ដែល​មិនអាច​វាស់វែង​តម្លៃ​បាន។

 

ស្នឹង” គឺជា​ឈ្មោះ​ប្រាសាទបុរាណ​មួយ ដែល​កប់​លាក់​ជ្រៅ​ក្នុង​ក្រអៅបេះដូង​ពលរដ្ឋ​ខ្មែរ​គ្រប់រូប និង​មាន​អាយុកាល​ចំណាស់ មកហើយ​ដែរ។ ប៉ុន្ដែ​ប្រាសាទ​ដ៏​អភ័ព្វ​មួយ​នេះ ហាក់​នៅ​គំលាត​ឆ្ងាយ​ពី​កែវភ្នែក​មិ​ត្ដ​ទេសចរណ៍​ទាំងឡាយ ដែល​ផ្ទុយ ស្រឡះ​ពី​ប្រាសាទ​នានា​នៅលើ​ទឹកដី​អង្គរ។ស្ថិតនៅក្នុង​ស្ថានភាព​ស្ងាត់ជ្រងំ ដែល​ផុស​ឡើង​តែ​តួ​ប្រាសាទ​គ្មាន​អ្នក​ចេតនា ស្ដែង​ឱ្យឃើញ​នូវ​ទង់សាសនាចាស់ៗ និង​រហែក​ផង​នោះ គឺ​ពិបាក​នឹង​ថ្លែង​ណាស់​ថា តើ​ប្រាសាទ​មួយ​នេះ​នឹង​ធ្លាក់ខ្លួន​ទៅ​របៀប​ណា​ត្បិត​ទីធ្លា​ទាំងមូល​ហាក់​ពុំមាន​សណ្ដាប់ធ្នាប់​គួរ​គាប់ប្រសើ​ភ្នែក​ឡើយ។ ផ្ទុយទៅវិញ​អ្វីដែល “រីករាយ” លើក​យកមក​ចុះផ្សាយ​នៅពេលនេះ គឺជា​ប្រ​វ​ត្ដិ​កាល​របស់​ប្រាសាទ​ស្នឹង​ដែល​បាន​ផ្សាភ្ជាប់​ដួង​ចិ​ត្ដ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ទាំងពួង។

 

ប្រសិនបើ​យើង​ធ្វើដំណើរ​ទៅកាន់​ខេត្ដ​បាត់ដំបង តាម​ដងផ្លូវ​ជាតិ​លេខ៥ រហូតដល់​ទីរួមខេត្ដ រួច​ហួស​ទៅ​ខេត្ដ​ប៉ៃលិន តាមផ្លូវ​ជាតិ​លេខ១០ប្រមាណ​ជា២២គីឡូម៉ែត្រ​នោះ​យើង​នឹង​ឃើញ​ប្រសាទ​បុរាណ​មួយផុស​ឡើង​លេច​រូបរាង​នៅជាប់​នឹង​ផ្លូវជាតិ លេខ១០ នោះ​គឺជា​ប្រសាទ“ស្នឹង” ដែល​កសាងឡើង​ក្នុងអំឡុង​សតវត្ស​ទី១០ និង​ទី១១នៃ​គ្រឹ​ស្ដ​សករាជ។ ប្រាសាទ​ស្នឹង​នេះ ស្ថិតនៅ​ក្នុងភូមិ​ស្នឹង ឃុំ ស្នឹងស្រុក​បាណន់ ខេត្ដ បាត់ដំបង។ បើតាម​ឯកសារ​ប្រាសាទ​ស្នឹង​បាន​ចែកចេញជា ពីរ គឺ​ស្នឹង​ខាងលិច និង​ស្នឹង​ខាងកើត។ ប្រាសាទ ស្នឹង​ខាងលិច​មាន​តួ​ប៉ម​សង់​អំពី​ថ្មភក់​ជា​ប្រាសាទ​ទោល​មាន​រាង​ការ៉េ និង​យ៉​លយ​នៅខាងមុខ​ច្រកទ្វារ​ទាំងអស់​របស់​ប្រាសាទ​ហើយ​នៅលើ​ទ្វារ​ចូល​ប្រសាទ​គេ​សង្កេតឃើញ​មាន​រូបចម្លាក់​ជាច្រើន​ដូចជា រូប​គោ​បុ​រៈ និង​រូប​កូរ​សមុទ្រ​ទឹកដោះ​ជាដើម។ ចំពោះ​រូប​កូរ​សមុទ្រ​ទឹកដោះ​ជាប់ពាក់ព័ន្ធ​នឹង​តំណាល​កាល មក ថា​កាលពី​ដើមឡើយ​មាន​មហាសមុទ្រ​ទឹកដោះ​គ្របដណ្ដប់​ពីលើ ចក្រ​វា​ឡ​ទាំងមូល​ហើយ​ពួក​ទេវតា និង​ពួក​អសុ​រៈ ដែល​ចង់ បន​ទឹក​អ​ម្រិ​ត (ទឹកមន្ដ​អមតៈ)ក៏​នាំគ្នា​កូរ​សមុទ្រទឹកដោះ​នោះ​ដោយ​ព្រះ​វិស្ណុ​ដក​ភ្នំ​ម​ន្ទ​រៈ យកមក​ធ្វើជា​ខ្នូ​រ (ឈើ​កូរ)ហើយ​ប្រែ​ក្រឡា​ខ្លួន​ធ្វើជា​មហា​អណ្ដើក​កូ​ម​រៈ​ដើម្បី​ទ្រ​ភ្នំ​ម​ន្ទ​រៈ​កុំឱ្យ​លិច។ ចំណែក​ស្ដេច​នាគ ឈ្មោះ វាសុកី យក​ខ្លួន​ធ្វើ ជា​ព្រ័ត្រ​សម្រាប់​ឱ្យគេ​ទាញ។ ដោយ​ពួក​ទេវៈ​ទាញ​ខាង​កន្ទុយ ឯ​ពួក​អសុ​រៈ​ទាញ​ខាង​ក្បាល​នាគ។ បន្ទាប់ពី​កូរ​វឹក​អស់​រយៈពេល ១០០០ឆ្នាំ រតនៈ យ៉ាងច្រើន​ឥត​គណនា​ក៏បាន​ផ្ទុះឡើង​ពី​ទឹក ក្នុងនោះ មាន​ព្រះ​នាង ល​ក្សីដែលជា​មហេសី​ព្រះ​វិស្ណុ និង អៃ​នា​រ័ក (ដំរី​ក្បាល​បី) ហើយ​ទីបំផុត​ទឹក​អ​ម្រិ​ត និង​ទេពអប្សរ ក៏​ផុស​ចេញមក​ព្រោងព្រាត​ពោលគឺ​ព្រះ​វិស្ណុ ក៏​យក​ទឹក​អ​ម្រិ​ត​ចែក​ឱ្យ​ពួក​ទេវៈ​ទៅ។ ចំនែកឯ​ប្រសាទ​ស្នឹង​ខាងកើត​វិញ គឺជា​ប្រាសាទ​ក្រុម ព្រោះ​មាន​តួ​ប៉ម៣សង់​នៅលើ​ខឿន​តែមួយ។ ប្រសាទ​ទាំង៣នេះ សង់​ឡើង​អំពី ឥដ្ឋធំៗ និង​មាន​គ្រឿង​តុបតែង​លំអ​អំពី​ថ្មភក់។ នៅតាម​ក្លោងទ្វារ​ចូល និង​ជ្រុងនីមួយៗនៃ​កំពូល ប្រសាទ​មាន​តួ​យ៉​លយ​ទៅ​ខាងមុខ​ច្រកទ្វារ​ចូលក្នុង​ប្រាសាទ​ទាំង។ ប្រាសាទ​ស្នឹង​ទាំង២នេះ បានសង់​ឡើង​ក្នុង​សម័យកាល​ផ្សេងគ្នា នេះ​បើតាម​សិលាចារឹក​នៅលើ​ប្រសាទ​ស្នឹង និង​ផ្ដែ​ទ្វារ សសរ​ពេជ្រដែល​នៅ​នឹង​ដី ហើយ​ផ្ដែ​ទ្វារ​មួយ ទៀត​កំពុងតែ​រក្សាទុក​នៅក្នុង​សារមន្ទីរ​ខេត្ដ បាត់ ដំបង ដែល​បានបញ្ជាក់​ពីស​មកាល​របស់ ប្រា-សាទ​ស្នឹង​ខាងកើត គឺ​កសាងឡើង​នៅ សតវត្ស ទី១០ នៃ​គ.ស។ម្យ៉ាងវិញទៀត​មាន សិលាចារឹក​មួយ​ផ្ទាំង​នៅ​ប្រសាទ​ស្នឹង​ខាង កើត បន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ថ្មី​មួយ​គឺនៅ​សតវត្ស​ទី១១ នៃ​គ.ស ទៅវិញ។ ដូច្នេះ​ផ្អែកទៅលើ​សិលា ចារឹក និង​វត្ថុ​ធាតុ​នៃ​ស្ថាបត្យកម្ម​របស់​ប្រាសាទ¬ដទៃទៀត និង​ប្រសាទ​ស្នឹង​ខាងកើត​សង់​ឡើង នៅ​សតវត្ស ទី១០នៃ​គ.ស ប៉ុន្ដែ​ប្រាសាទ​នេះត្រូវ​ដួលរលំ ហើយ​គេ​សង់​ឡើងវិញ​ម្ដងទៀត​នៅ​សតវត្ស ទី១១គ.ស ឬក៏​អាច​និយាយបានថា នៅ​សតវត្ស​ទី១០ គ.ស គេ​សង់​មិនទាន់​ហើយ។ លុះដល់​សតវត្ស​ទី១១គ.ស គេ​ក៏​សង់​បង្ហើយ​តែម្ដង។ ប៉ុន្ដែ​ប្រាសាទ​នេះ ក្នុងអំឡុង​ប្រទេស​កម្ពុជា​យើង មាន​សង្គ្រាម​រាំ​រ៉ៃ​ជាង៣ទសវត្ស​ន៍​កន្លងមកនេះ ត្រូវ​បាក់បែក​ដួលរលំ​ម្ដងទៀត ខូចខាត​ខ្ទេចខ្ទី​ជា ច្រើន ហើយ​ថ្ម​ប្រាសាទ​ក៏រ​ប៉​ត់រ​ប៉យ និង​កប់​ទៅ ក្នុង​ដី​មួយចំនួន ហើយ​មួយចំនួនទៀត​ត្រូវបាន​បាត់បង់​ផងដែរ។ ប្រាសាទ​ស្នឹង​នេះដែរ ក៏មាន​និទាន​មួយ បន​តំណាលតៗគ្នា​ប្រហាក់ប្រហែល​នឹង​រឿង ភ្នំ​ប្រុស​ភ្នំ​ស្រី​ទឹកដី​ខេត្ដ​កំពង់ចាម​ដូច្នោះ​ដែរ។ ព្រោះ ប្រាសាទ​ស្នឹង​នេះ មាន​ទីតាំង២ខុសគ្នា គឺ​មួយ​ខាងលិច មួយ​ទិសខាងកើត។ រឿងនិទាន នេះ​បាន​តំណាល​ថា​មានការ​ប្រឡងប្រណាំង​គ្នា​មួយ​រវាង​មនុស្ស​ប្រុស និង មនុស្ស​ស្រី​ជា​ក្រុម​រៀងខ្លួន។ ពួកគេ​បនដា​ក់ល​ក្ខ័​ណ​នៃ​ការប្រឡង នោះ​ថា ក្រុម​ខាង​ប្រុស​កសាង​ប្រសាទ​ស្នឹង រីឯ​ខាង​ស្រី​ជា​អ្នក​កសាង​ប្រាសាទ បាណន់ហើយ​ការកសាង​ត្រូវធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ ប៉ុន្ដែ ពេលណា​ឃើញ​ផ្កាយព្រឹក​រះ​ឡើង​គឺ​ត្រូវ​ឈប់សម្រាក​ទាំងអស់គ្នា ប៉ុន្ដែ​នៅពេល​ព្រះអាទិត្យ​រះ​ឡើង​មាន​សិទ្ធ​ចាប់ផ្ដើម​សាងសង់​បន្តទៀត។ដោយសាស្រីៗសុទ្ធតែជា​កម្លាំង​ខ្សោយ​ជាង​ខាងប្រុសៗក្រុមស្រីៗក៏​ប្រើល្បិច​មួយ គឺ​ពេល​រំលង អ​ធ្រា​ត​ពួកក្រុមស្រីៗបាន​លួច​ដុត​គោម​បង្ហោះ ឡើង​ទៅលើ​ដើម្បី​បោក​បញ្ឆោត​ពួកប្រុសៗថា ផ្កាយព្រឹក​រះ​ឡើង​ហើយ។ ពួកប្រុសៗឃើញ ដូច្នោះ​នឹកស្មានថា ផ្កាយព្រឹក​រះ​ពួកគេ​ក៏​នាំគ្នា​ឈប់សម្រាក​រហូតដល់​ថ្ងៃ​រះ​ទើប​ក្រោក​ឡើង។ ចំណែក​ខាងស្រីៗវិញ​គេ​នាំគ្នា​ធ្វើ​បន្ដ​រហូតដល់ ឃើញ​ផ្កាយព្រឹក​រះ​ពិតប្រាកដ​ទើប​ឈប់សម្រាក។ មិនយូរប៉ុន្មាន​ខាង​ស្រី​ក៏​កសាង​ប្រាសាទ​បាណន់ ហើយ​ជា​ស្ថាពរ​មុន​ខាង​ប្រុស។ ដូច្នេះ​ការកសាង​ប្រសាទ​ស្នឹង បានត្រឹមតែ​តួ​ប្រាសាទ៤និង​ដាក់​កំពូល​ប្រសាទ​តែមួយ​ប៉ុណ្ណោះ​នៅសល់​តួ​ប្រសាទ៣ទៀត​ត្រូវ ទុក​ថ្ម​ដែល​បម្រុង​យកមក​ដាក់​ធ្វើ​កំពូល​ប្រាសាទ នោះ​គរ​ចោលក្បែរៗនោះ​ដូច​មាន​ក្នុង​រូបថត​នេះ​ស្រាប់។ ដោយសារ​ពួកប្រុសៗដឹងខ្លួន​ថា​ត្រូវ​ចាញ់​ប៉ែកស្រីៗ ពួកគេ​ក៏​កើតក្ដី​ក្ដៅក្រហាយ ទុក​តួ​ប្រាសាទ​ទាំង៣ ដែល​មិនទាន់​ប្រក់​ដំបូល​កំពូល​នោះ​ចំហ​ចោល​ទទេ​តែម្ដងទៅ។ ប្រាសាទ​ស្នឹង​នេះ​បើ​ចង់ទៅ​ទស្សនា​នោះមានការ​លំបាក​ខ្លាំងណាស់​ព្រោះ​ខែវស្សា ផ្លូវបែក​ភក់ ខែ​ប្រាំំ​ង​ផ្លូវដី​ហុយ នឹង​ក្រហេងក្រហូង​ខ្លាំង​ពិបាក​ធ្វើដំណើរ​ទៅ​កំសាន្ដ​ណាស់៕

 

Copyright 2011 ស្មារតីខ្មែរ - ប្រាសាទស្នឹងនៅបាត់ដំបង. Designer Joomla templates powered by best poker sites. All Rights Reserved.