អសង្ខេយ្យ និង កប្បពុទ្ធសាសនិកជនតែងឮពាក្យថា «អសង្ខេយ្យ» និងពាក្យថា «កប្ប» នេះរឿយៗក្នុងពុទ្ធសាសនា ។ តែមិនប្រាកដជាក់ច្បាស់ថា អ្វីទៅជាអសង្ខេយ្យនោះ អ្វីទៅជាកប្បនោះ ។ អសង្ខេយ្យពាក្យថា «អសង្ខេយ្យ» មកពីពាក្យ «ន + សង្ខ្យា + ណេយ្យ» មានន័យថា មិនអាចរាប់បន្តបានទៀត ដូចមានបទវិគ្រោះបញ្ជាក់ថា «សង្ខ្យា ឈ្មោះថា អសង្ខ្យយ្យ ព្រោះមិនអាចនឹងរាប់បានទៀត» ។ នៅក្នុងអភិធានប្បទីបិកាបាឋៈ លោកពន្យល់ពីរបៀបរាប់រហូតដល់អសង្ខយ្យយ៉ាងនេះថា ៖
១០ រយ ស្មើនឹង ១ ពាន់
១០ ពាន់ ស្មើនឹង ១ ម៉ឺន
១០ ម៉ឺន ស្មើនឹង ១ សែន
១០ សែន ស្មើនឹង ១ លាន
១០ លាន ស្មើនឹង ១ កោដិ
១០ កោដិ ស្មើនឹង ១ បកោដិ
១០ បកោដិ ស្មើនឹង ១ កោដិបកោដិ
១០ កោដិបកោដិ ស្មើនឹង ១ នហុត
១០ នហុត ស្មើនឹង ១ និន្នហុត
១០ និន្នហុត ស្មើនឹង ១ អក្ខោភិនី
១០ អក្ខោភិនី ស្មើនឹង ១ ពិន្ទុ
១០ ពិន្ទុក ស្មើនឹង ១ អព្វុទៈ
១០ អព្វុទៈ ស្មើនឹង ១ និរព្វុទៈ
១០ និរព្វុទៈ ស្មើនឹង ១ អហហៈ
១០ អហហៈ ស្មើនឹង ១ អដដៈ
១០ អដដៈ ស្មើនឹង ១ អពពៈ
១០ អពពៈ ស្មើនឹង ១ សោគន្ធិកៈ
១០ សោគន្ធិកៈ ស្មើនឹង ១ ឧប្បលៈ
១០ ឧប្បលៈ ស្មើនឹង ១ កុមុទៈ
១០ កុមុទៈ ស្មើនឹង ១ បទុមៈ
១០ បទុមៈ ស្មើនឹង ១ បុណ្ឌរិកៈ
១០ បុណ្ឌរិកៈ ស្មើនឹង ១ កថានៈ
១០ កថានៈ ស្មើនឹង ១ មហាកថានៈ
១០ មហាកថានៈ ស្មើនឹង ១ អសង្ខេយ្យ ។
តារាងរាប់គុណិតសង្ខ្យា តាមនៅក្នុងគម្ពីរអភិធានប្បទីបិកាបានបញ្ជាក់ថា ១ អសង្ខេយ្យ គឺសរសេរលេខ ១ ហើយថែមសូន្យឲ្យបាន ១៤០ សូន្យទៀត ។ បែបយ៉ាងនៃកប្បកប្បមាន ៤ យ៉ាងគឺ ៖ ១‑អាយុកប្ប ២‑អន្តរកប្ប ៣‑អសង្ខេយ្យកប្ប និង ៤‑មហាកប្ប ។ ១. អាយុកប្បសម័យ ណាដែលមនុស្សមានអាយុឡើងដល់ ១ អសង្ខេយ្យឆ្នាំ ឬថយចុះមករហូតដល់ ១០ ឆ្នាំ ជាអាយុខ័យ កាន់យកតាមកេណ្ឌអាយុរបស់មនុស្សក្នុងសម័យកាលនោះជា «អាយុកប្ប» ។ ដូចក្នុងសម័យពុទ្ធកាល អាយុខ័យរបស់មនុស្សមានចំនួន ១០០ ឆ្នាំ រាប់ថា ១០០ ឆ្នាំ ជាអាយុកប្ប ។ ក្នុងបច្ចុប្បន្នកាលនេះ អាយុខ័យរបស់មនុស្សមាន ៧៥ ឆ្នាំ ចាត់ថា អាយុ ៧៥ ឆ្នាំនេះ ជាអាយុកប្ប ។ ២. អន្តរកប្បពិធី រាប់អន្តរកប្បដូច្នេះគឺក្នុងសម័យដើមកប្បមនុស្សមានអាយុវែងរហូត ១ អសង្ខេយ្យឆ្នាំជាអាយុកប្ប រហូតថយចុះមកដល់ ១០ ឆ្នាំ ហើយក៏ឡើងទៅវិញរហូត ១ អសង្ខេយ្យឆ្នាំទៀត ហើយថយចុះមកដល់ ១០ ឆ្នាំវិញ ហើយឡើងពី ១០ ឆ្នាំ ទៅដល់ ១ អសង្ខេយ្យ ១ គូនេះហៅថា «១ អន្តរកប្ប» ។ ៣. អសង្ខេយ្យកប្បចំនួនអន្តរកប្បដូចពោលមកហើយ កាលគ្រប់ ៦៤ អន្តរកប្ប រាប់ជា «១ អសង្ខេយ្យកប្ប» ។ អាចារ្យខ្លះពោលថា ២០ អន្តរកប្ប ជា ១ អសង្ខេយ្យកប្ប អាចារ្យខ្លះទៀតពោលថា ៨០ អន្តរកប្ប ជា ១ អសង្ខេយ្យកប្ប អាចារ្យហោរាសាស្ត្របុរាណថា១៤ អន្តរកប្ប ជា ១ អសង្ខេយ្យកប្ប ។ អសង្ខេយ្យកប្បមាន ៤ យ៉ាងគឺ ៖ ១‑សំវដ្ដអសង្ខេយ្យកប្ប ២‑សំវដ្ដដ្ឋាយីអសង្ខេយ្យ ៣‑វិវដ្សអសង្ខេយ្យ និង ៤‑វិវដ្ដដ្ឋាយីអសង្ខេយ្យ ។
៤. មហាកប្បការរាប់ឲ្យគ្រប់ទាំង ៤ អសង្ខេយ្យកប្បដូចពោលមកនេះឯងស្មើនឹង «១ មហាកប្ប» ។ ប្រភេទនៃកប្បកប្បមានពីរប្រភេទគឺ សុញ្ញកប្ប១ និង អសុញ្ញកប្ប១ ។ ១. សុញ្ញកប្បសុញ្ញកប្បមាន ៤ យ៉ាងគឺ ៖
តើសុញ្ញកប្បសំដៅដល់កប្បយ៉ាងណា ? ក្នុងអដ្ឋកថាបញ្ជាក់ច្បាស់ថា «ដែលឈ្មោះថា សុញ្ញកប្ប សំដៅដល់កប្បដែលមិនមានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងស្ដេចចក្រពត្តិ កើតក្នុងកប្បនោះ» ។ ២. អសុញ្ញកប្បអសុញ្ញកប្ប មានន័យថា កប្បដែលមិនសូន្យចាកបុគ្គល សម្បូរដោយគុណធម៌ មានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងស្ដេចចក្រពត្តិ តែងកើតក្នុងកប្បនោះ ។ អសុញ្ញកប្បនេះមាន ៥ យ៉ាងគឺ ៖ សារកប្ប១ មណ្ឌកប្ប១ វរកប្ប១ សារមណ្ឌកប្ប១ និងភទ្ទកប្ប១ ។ សមដូចបរមត្ថទីបនីអដ្ឋកថាក្នុងអបទានបញ្ជាក់ថា ៖
សមដូចបោរាណាចារ្យប្រព័ន្ធជាគាថាថា ៖
បទសិក្សាពិចារណាអនាគតវង្ស កើតឡើងសម័យខាងក្រោយបានពោលអះអាងយ៉ាងដាច់ខាតថា បន្ទាប់ពីភទ្ទកប្បនេះទៅ សុញ្ញកប្បមានរហូតដល់ទៅ ១ អសង្ខេយ្យកប្ប ដូចមានពាក្យថា «កាលភទ្ទកប្បកន្លងទៅ សុញ្ញកប្បកើតឡើងរហូតដល់ទៅ ១ អសង្ខេយ្យ» ។ កាលប្រើស័ព្ទភាសាបាលីថា «សុញ្ញកប្ប» មានរហូតដល់ទៅ ១ អសង្ខេយ្យយ៉ាងនេះ ជាការជំទាស់នូវព្រះពុទ្ធដីកា និងអដ្ឋកថា ដីកាពិតប្រាកដ ។ ព្រោះព្រះពុទ្ធដីកា អដ្ឋកថា និងដីកាបានសម្ដែងយ៉ាងជាក់ច្បាស់ថា មានអសុញ្ញកប្បបន្ទាប់ពីភទ្ទកប្បនេះទៅ ។ យើងត្រូវសិក្សាមើលពាក្យថា «សុញ្ញកប្ប» តើមានអត្ថន័យយ៉ាងណា ?សញ្ញកប្ប មានន័យថា កប្បដែលមិនមានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ស្ដេចចក្រពត្តិកើតឡើង ព្រោះជាកប្បដែលសូន្យចាកបុគ្គលអ្នកមានគុណវិសេស ។ សមដូចមធុរត្ថវិលាសិនី អដ្ឋកថា ពុទ្ធវំសបានបញ្ជាក់ច្បាស់ថា «ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ស្ដេចចក្រពត្តិ មិនកើតឡើងក្នុងសុញ្ញកប្បសោះឡើយ» ។ តាម នៅក្នុងអដ្ឋកថា និងដីកាមានបញ្ជាក់ថា បន្ទាប់ពីកប្បនេះទៅ មានព្រះបច្ចេកពុទ្ធបានសម្រេចជាបច្ចេកពោធិញ្ញាណពិតប្រាកដ ។ បើមានព្រះបច្ចេកពុទ្ធពិតមែន បន្ទាប់ពិកប្បនេះទៅនោះ ដូច្នោះសឲ្យឃើញថា កប្បនោះគឺជា អសុញ្ញកប្ប ។ ធម្មនិយាម ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ស្ដេចចក្រពត្តិ មិនមានសោះឡើយក្នុងសុញ្ញកប្ប ។ នៅក្នុងអដ្ឋកថាធម្មបទយមកវគ្គទេវទត្តវត្ថុអដ្ឋកថាបញ្ជាក់ថា «មែនពិត ភិក្ខុទេវត្តនោះនឹងបានជាព្រះបច្ចេកពុទ្ធព្រះនាម អដ្ឋិស្សរៈ ក្នុងទីបំផុតនៃមួយសែនកប្បអំពីភទ្ទកប្បនេះទៅ» ។ នៅក្នុងមិលិន្ទបញ្ហាបញ្ជាក់ថា ត្រង់ពាក្យថា ភិក្ខុទេវត្តរួចផុតអំពីនរកនោះហើយនឹងបានជាព្រះបច្ចេកពុទ្ធព្រះនាម អដ្ឋិស្សរៈ សចក្ដីថា «ភិក្ខុ ទេវត្តនឹងបានជាព្រះបច្ចេកពុទ្ធព្រះនាមអដ្ឋិស្សរៈក្នុងទីបំផុត អាយុកប្បដែលមនុស្សមានអាយុមួយសែនឆ្នាំ អំពីមនុស្សអាយុកប្ប ១០ ឆ្នាំ ក្នុងខាងដើមនោះឯងនៃអារោហនកប្បដទៃអំពីភទ្ទកប្បនេះទៅ» ។ សូមបញ្ជាក់ថា ក្នុង ១ កប្ប មាន ២ គឺ «អារោហនកប្ប» និង «ឱរោហនកប្ប» ចែកចេញជា ៦ ចំណែកយ៉ាងនេះ ចាប់តាំងពីមនុស្សមានអាយុ ១០ ឆ្នាំ រហូតដល់ ១ អសង្ខេយ្យ ឈ្មោះ អារោហនកប្ប ៣ ចំណែក ចាប់តាំងពីមនុស្សមានអាយុ ១ អសង្ខេយ្យធ្លាក់ចុះមកដល់មនុស្ស ១០ ឆ្នាំ ឈ្មោះថា ឱរោហនកប្ប មាន ៣ ចំណែក ទាំងអស់មាន ៦ ចំណែក ។ ភិក្ខុទេវទត្តនឹងបានជាព្រះបច្ចេកពុទ្ធបន្ទាប់ពីភទ្ទកប្បនេះទៅ ១ សែនកប្ប ។ ក្នុងអដ្ឋកថាខុទ្ទកនិកាយ មង្គលសូត្រ និងអដ្ឋកថាសុត្តនិបាតចូឡវគ្គបញ្ជាក់ថា «ព្រះនាម ព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ មលាការៈនុ៎ះនឹងត្រាច់ទៅក្នុងមនុស្សលោក ទេវលោក ក្នុងទីបំផុតមួយសែនកប្បនឹងសម្រេចជាព្រះបច្ចេកពុទ្ធមាននាមថា សុមនិស្សរៈ ដោយអានុភាពនៃការបូជាចំពោះតថាគតនេះ ។ ម្នាលអានន្ទសុមនមាលាការៈបូជាជីវិតចំពោះតថាគត ហើយធ្វើនូវការបូជាផ្កា តែងតែមិនទៅកាន់ទុគ្គតិអស់មួយសែនកប្ប ត្រាច់ទៅក្នុងទេវតា និងមនុស្សនឹងបានជាព្រះបច្ចេកពុទ្ធព្រះនាមសុមនៈ» ។ ក្នុងអដ្ឋកថាសទ្ធម្មប្បជ្ជោតិកា អដ្ឋកថា ចូឡនិទ្ទេស និងក្នុងអភិធម្មាវតារអភិនវដីកាបញ្ជាក់ថា «ក្នុងអនាគតកាលនឹងមានព្រះបច្ចេកពុទ្ធព្រះនាម អដ្ឋិស្សរៈ នឹងមានព្រះបច្ចេកពុទ្ធព្រះនាម សុមនិស្សរៈ» ។ ក្នុងបបញ្ចសូទនី អដ្ឋកថា មូលបណ្ណាសក សីហនាទវគ្គចូឡសីហនាទសូត្របញ្ជាក់ថា «ម្នាល អានន្ទអ្នកចូរមើលសត្វទីទុយនេះចុះ សត្វទីទុយនេះញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះតថាគតផង ចំពោះភិក្ខុសង្ឃផង ត្រាច់ទៅហើយក្នុងទេវតា និងមនុស្សទាំងឡាយនឹងបានជាព្រះបច្ចេកពុទ្ធព្រះនាមសោមនស្ស ក្នុងមួយសែនកប្ប (បន្ទាប់អំពីភទ្ទកប្បនេះទៅ)» ។ នៅក្នុងគម្ពីរមូលបណ្ណាសកដីកាឈ្មោះ លីនត្ថប្បកាសិនីខៃ ពន្យល់ថា «ត្រង់ ពាក្យថា ស្ថិតនៅនមស្ការ សេចក្ដីថា សត្វទីទុយនោះតែងនមស្ការថ្វាយបង្គំដោយការបំពេញបច្ចេកពោធិបារមី អស់ ២ អសង្ខេយ្យ (រួចមកហើយ) ផង តែងនមស្ការដោយបំពេញវត្តជុំវិញក្នុងព្រះពុទ្ធសាសនាផង និងដោយសេចក្ដីជ្រះថ្លាចំពោះព្រះដ៏មានព្រះភាគផង» ។ ការ ពិនិត្យសង្កេតឲ្យបានច្បាស់លាស់តាម អដ្ឋកថា ដីកាទាំងអស់នេះទៅឃើញថា បន្ទាប់ពីភទ្ទកប្បនេះទៅ មិនមែនសុញ្ញកប្បរហូតដល់មួយអសង្ខេយ្យនោះឡើយ ៕ ពុទ្ធប្បកិណ្ណកក័ណ្ឌ |




