ដំណាំស្វាយចន្ទី
តាមវចនានុក្រម «ស្វាយចន្ទី» គឺជាឈ្មោះឈើមួយប្រភេទស្លឹកខ្ចីប្រើជារបោយ ឬជាអន្លក់បាន, ផ្លែលៀនចុងគ្រាប់លេចចេញមកខាងក្រៅ វេលាទុំមានក្លិនក្រអូបឆួលឆ្ងិតបន្តិច មានជ័របន្តិចៗប្រើការញាំបរិភោគបាន, បើគេចេះផ្សំគ្រឿងញាំ មានជីវជាតិឆ្ងាញ់ពីសាគ្រាន់បើដែរ, ជាដំណាំមិនសូវរើសដី ។ អ្នកស្រុកខ្លះហៅស្វាយចន្ទីថា «ខ្យូវ» គេនិយាយថា ដើមខ្យូវ ផ្លែខ្យូវ គ្រាប់ខ្យូវ ។
ការដាំដុះស្វាយចន្ទីនៅជុំវិញពិភពលោក
ដើមស្វាយចន្ទីមានដើមកំណើតនៅប្រទេសប្រេស៊ីល ហើយសព្វថ្ងៃគេឃើញមានដើមស្វាយចន្ទីជាច្រើនត្រូវបានដាំនៅបណ្ដា ប្រទេសមួយចំនួននៅតំបន់ត្រូពិច ពីព្រោះឈើនេះងាយស្រួលដាំបើប្រៀបធៀបទៅនឹងដើមឈើដទៃទៀត ព្រោះវាមិនចាំបាច់ត្រូវការដីដែលមានជីជាតិណាស់ណាទេ ។ លើសពីនេះទៅទៀត ផ្លែរបស់វាផ្ដល់នូវជីវជាតិខ្ពស់ ហើយដើមស្វាយចន្ទីជួយការពារបញ្ហាហូរច្រោះដីផងដែរ ។ ដំណាំស្វាយចន្ទីត្រូវបានគេហៅថាជាដំណាំ«កសិករក្រីក្រ» ពីព្រោះមានកសិករក្រីក្រជាច្រើនចូលចិត្តដាំវា ២ ទៅ ៣ ដើម ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់សេចក្ដីត្រូវការចាំបាច់នៅក្នុង ផ្ទះរបស់គេ ដូចជា ការចំណាយទៅលើសុខភាព និងទៅលើប្រេងឥន្ធនៈជាដើម ។
ដើមស្វាយចន្ទីត្រូវការរយៈពេលពី ៣ ទៅ ៤ឆ្នាំ ដើម្បីអាចប្រមូលផលជាលើកដំបូង ហើយវាអាចទទួលបានទិន្នផលខ្ពស់នៅពេលវាអាយុ ៧ ឆ្នាំ ។ ដោយឡែកដើមរបស់វាគួរតែកាប់ចោល និងដាំសាជាថ្មីនៅពេលដែលវាមានអាយុ២៥ ឆ្នាំ ។ តាមធម្មតា ដំណាំស្វាយចន្ទីត្រូវបានគេចាត់ទុកថាជាផលិតផលសរីរាង្គ (មិនប្រើជីគីមី) ពីព្រោះកសិករក្រីក្រមិនអាចមានប្រាក់ទៅទិញជីគីមី និងថ្នាំសម្លាប់សត្វល្អិតនោះទេ ។ ដោយសារតែកសិករភាគច្រើនមានការចំណាយ និងការថែទាំតិចតួច ដូច្នេះទិន្នផល និងប្រាក់ចំណូលរបស់ពួកគេក៏បានតិចតួចដែរ ។ ដើម ស្វាយចន្ទីអាចទទួលបានទិន្នផលខ្ពស់ និងរកបានចំណូលច្រើនប្រសិនបើកសិករប្រើជីសរីរាង្គ និងថែទាំវាឲ្យបានត្រឹមត្រូវ (ដូចជា ការកាត់មែក និងការកម្ចាត់សត្វចង្រៃដោយសារធាតុសរីរាង្គ) លើកកម្ពស់ការអនុវត្តការប្រមូលផល ការកែច្នៃ និងស្តុកទុក ។
ស្វាយចន្ទីត្រូវបានគេធ្វើពាណិជ្ជកម្មដំបូងនៅប្រទេសឥណ្ឌានៅទសវត្សរ៍១៩២០ គឺបន្ទាប់ពីរោងចក្រកែច្នៃបានរកឃើញនូវបច្ចេកវិទ្យាបកសម្បកមិន ឲ្យបែកគ្រាប់ច្រើន ឬមិនឲ្យបែកហូរជាតិពុលពីសម្បកទៅប៉ះនឹងគ្រាប់ ។ ចាប់តាំងពីទសវត្សរ៍១៩២០ ទៅដល់ពាក់កណ្ដាលទសវត្សរ៍១៩៧០ ការប្រមូលផលស្វាយចន្ទីបានកើនឡើងជាលំដាប់នៅអាហ្វ្រិកខាងកើត និងឥណ្ឌា ។ ចាប់ផ្ដើមនៅឆ្នាំ១៩៧៥ សង្គ្រាម និងជំងឺបានបំផ្លាញឧស្សាហកម្មបកសម្បកស្វាយចន្ទីយ៉ាងខ្លាំងនៅ អាហ្វ្រិកខាងកើត ។ ការដាំស្វាយចន្ទីបន្តកើនឡើងនៅប្រទេសឥណ្ឌា និងប្រេស៊ីល ។ ចាប់ពីទសវត្សរ៍១៩៩០ ការដាំដុះស្វាយចន្ទីបានកើនឡើងគួរឲ្យកត់សម្គាល់នៅប្រទេសវៀតណាម ។ ប្រទេសឥណ្ឌាបានដាំស្វាយចន្ទីច្រើនជាងគេ មានចំនួន ២៣% នៃផលិតផលសរុបទូទាំងពិភពលោកនៅឆ្នាំ២០០៩ ។ ផលិតផលស្វាយចន្ទីវៀតណាម (រួមនឹងស្វាយចន្ទីកម្ពុជា) ឈរលំដាប់ថ្នាក់ទី៤ លើពិភពលោកដែលមានចំនួន ១៥% ។ បន្ទាប់ពីការធ្លាក់ចុះនៃការដាំដុះនៅទ្វីបអាហ្វ្រិក ដំណាំនេះត្រូវបានងើបឡើងជាថ្មីម្ដងទៀត ដោយសារតែមានការជួយលើកទឹកចិត្តគាំទ្រពីស្ថាប័ន Africa Cashew Initiative (គម្រោងស្វាយចន្ទីទ្វីបអាហ្វ្រិក) និងមូលនិធិហ្គេត (Gates Foundations) ។ នៅក្នុងឆ្នាំ២០០៩ ទ្វីបអាហ្វ្រិកខាងលិចទាំងមូលដាំដុះបាន ៣៧% នៃបរិមាណស្វាយចន្ទីទូទាំងពិភពលោក (កើនឡើងពី ១២% នៅក្នុងឆ្នាំ១៩៩៦ ហើយទ្វីបអាហ្វ្រិកខាងកើតទាំងមូលដាំបាន ៨% និងប្រទេសប្រេស៊ីលដាំបាន ១៣%) ។
គុណភាពស្វាយចន្ទី
គុណភាព និងតម្លៃលក់ស្វាយចន្ទី (ទាំងសម្បក) ដំបូងបំផុតគឺកំណត់ដោយទិន្នផលរបស់វា ទំហំគ្រាប់ និងការខូចខាតដោយសារផ្សិត ឬសត្វល្អិតស៊ី ។ ទិន្នផល និងទំហំគ្រាប់ស្វាយចន្ទីមានភាពខុសគ្នាអាស្រ័យលើកត្តាជាច្រើន ដូចជា ពូជ លក្ខខណ្ឌនៃការដាំដុះ ការថែរក្សា ការប្រមូលផល ការសម្ងួតក្រោយពេលប្រមូលផល ការស្តុកទុក និងការបកសម្បក ។ ជាទូទៅ គ្រាប់មានទំហំធំគឺមានតម្លៃខ្ពស់ ។
ការ ធ្វើចំណាត់ថ្នាក់គុណភាព (Grade) របស់ស្វាយចន្ទីគឺកំណត់ដោយអង្គការមាត្រដ្ឋានគុណភាពអន្តរជាតិ ដូចជាសមាគមឧស្សាហកម្មស្បៀងអាហារ (AFI) នៅសហរដ្ឋអាមេរិក ក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញស្វាយចន្ទីរបស់ឥណ្ឌា (CEPC) ។ កម្រិតស្ដង់ដារមួយដែលអាចទទួលយកបាន (ក្នុងចំណោមកម្រិតស្ដង់ដារទាំង៣០) មានឈ្មោះថា WW320 ជា កម្រិតមួយដែលសមរម្យបំផុតសម្រាប់ប្រភេទអាហារសម្រន់ ។ នៅលើទីផ្សារអន្តរជាតិ តម្លៃត្រូវបានគិតជាដុល្លាក្នុងទម្ងន់មួយផោន ។
យន្តកម្មកែច្នៃស្វាយចន្ទី
អស់ រយៈពេលជាច្រើនឆ្នាំ មានកិច្ចខិតខំព្យាយាមដើម្បីអភិវឌ្ឍម៉ាស៊ីនបកសម្បកស្វាយចន្ទីដែល មានតម្លៃសមរម្យដែលអាចឲ្យម្ចាស់ក្រុមហ៊ុនអាចទិញបាន ។ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ គេសង្កេតឃើញថា ម៉ាស៊ីនបកសម្បកស្វាយចន្ទីដែលមានតម្លៃថោកមិនសូវល្អ ពីព្រោះវាធ្វើឲ្យគ្រាប់ស្វាយចន្ទីបែកបាក់ច្រើន ។
នៅ ក្នុងរយៈពេល២ឬ៣ឆ្នាំចុងក្រោយនេះ ដោយសារតែប្រាក់ឈ្នួលពលកម្មឡើងខ្ពស់ និងមានកង្វះកម្លាំងពលកម្មនៅតាមជនបទនៅប្រទេសឥណ្ឌា និងវៀតណាម បានធ្វើឲ្យយន្តកម្មរោងចក្រខ្នាតតូចកាន់តែមានប្រជាប្រិយភាព ។នៅឆ្នាំ២០០៩ ប្រទេសវៀតណាមបាននាំចេញឧបករណ៍កែច្នៃថ្មីៗទៅលក់នៅទីផ្សារ អន្តរជាតិដែលធានាថាវានឹងមិនធ្វើឲ្យគ្រាប់ស្វាយចន្ទីបាក់បែក ច្រើន និងធូរថ្លៃអាចអាចទិញប្រើប្រាស់បាន ។ ម្យ៉ាងទៀតម៉ាស៊ីនបកសម្បកនេះមានប្រសិទ្ធិភាពដូចគ្នានឹងការចំណាយ មនុស្ស ៣០នាក់ ឲ្យមកធ្វើការអញ្ចឹងដែរ ។ ហេតុនេះប្រសិនបើម៉ាស៊ីនបកសម្បកដែលកំពុងដំណើរការនៅចំនួនពាក់ កណ្ដាលនៃរោងចក្រទាំងអស់ (សរុប ២២៥ នៅវៀតណាម) មានគុណភាពល្អដូចបានអះអាងមែន ពួកគេនឹងទាក់ទាញបានអតិថិជនយ៉ាងច្រើនដើម្បីទិញម៉ាស៊ីននោះ ហើយនៅក្នុងរយៈពេល២ ទៅ៣ឆ្នាំខាងមុខ គ្រឿងយន្តកែច្នៃស្វាយចន្ទីនឹងកាន់តែរីកដុះដាលបន្ថែមទៀត ។
ដោយ ឡែកមានការអភិវឌ្ឍ និងការកែលម្អយ៉ាងច្រើននៅក្នុងបច្ចេកវិទ្យាគ្រឿងចក្រកែច្នៃ ស្វាយចន្ទីខ្នាតធំនៅក្នុងប្រទេសប្រេស៊ីល គឺមានន័យថា គ្រឿងចក្រកែច្នៃអាចកាត់បន្ថយនូវអត្រាខូចខាត ឬបែកបាក់គ្រាប់ស្វាយចន្ទីរហូតដល់ក្រោម ២០% ដែលមានលក្ខណៈដូចជាការបកសម្បកដោយដៃផងដែរ ។ ទោះ ជាម៉ាស៊ីននោះមានគុណភាពល្អ និងអាចបែងចែកគុណភាពគ្រាប់ស្វាយចន្ទីបានសុក្រឹតក៏ដោយ ដោយសារតែម៉ាស៊ីនមានតម្លៃខ្ពស់ និងត្រូវការអ្នកដែលមានជំនាញខ្ពស់ដើម្បីបញ្ជាវា ដូច្នេះការបែងចែកគុណភាពគ្រាប់ស្វាយចន្ទីដោយមនុស្សនៅតែមានប្រជាប្រិយភាពក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត ។
ការបរិភោគស្វាយចន្ទី និងផលិតផលរបស់វា
ភាគច្រើន គ្រាប់ស្វាយចន្ទីត្រូវបានបរិភោគដោយមនុស្សមានជីវភាពមធ្យម ដោយលីង ឬបំពង ដោយដាក់អំបិល ដាក់គ្រឿងហឹរ ឬប្រឡាក់ជាមួយស្ករ ។ ជាការពិត ចំពោះគ្រាប់ស្វាយចន្ទីទាំងមូល និងបែកគឺមានតម្លៃថ្លៃ ។ ម្យ៉ាងទៀត គេអាចយកទៅផ្សំជាមួយគ្រាប់រុក្ខជាតិ ផ្លែឈើក្រៀមដទៃទៀតសម្រាប់អាហារសម្រន់ និងពិធីជប់លៀងផ្សេងៗ ។ ប៉ុន្តែគេមិនសូវយកវាទៅប្រើប្រាស់ក្នុងការផលិតជាដំណាប់ ឬនំប៉័ងទេ ដែលខុសពីគ្រាប់រុក្ខជាតិដទៃទៀតដូចជា គ្រាប់អាល់ម៉ុន, Amazonia, Hazel និង Pistachio ។
អាមេរិក ខាងជើង និងអឺរ៉ុបមានប្រជាជនចូលចិត្តបរិភោគស្វាយចន្ទីច្រើនជាងគេលើ ពិភពលោក ។ គ្រាប់ស្វាយចន្ទីទើបតែត្រូវបានបញ្ចូលទៅក្នុងអាហារជួយបំប៉ន សុខភាព ដាក់លាយជាមួយសូកូឡា និងដាក់លាយជាមួយគ្រាប់ធញ្ញជាតិផ្សេងទៀតសម្រាប់អាហារពេលព្រឹក ។ ជាម្មតា ផលិតផលគ្រាប់ស្វាយចន្ទីមាន ៖ ស្វាយចន្ទីប្រភេទធម្មតាស្វាយចន្ទីលីង និងប្រឡាក់អំបិល (មូល) ស្វាយចន្ទីលីង និងប្រឡាក់អំបិល (ពាក់កណ្ដាល និងជាបំណែកៗ)ស្វាយចន្ទីសរីរាង្គ និងស្វាយចន្ទីសមធម៌ពាណិជ្ជកម្ម ស្វាយចន្ទីឆៅ (មូល) ស្វាយចន្ទីឆៅ (បំបែកជាបំណែក)ស្វាយចន្ទីឆាជាមួយទឹកឃ្មុំ ស្វាយចន្ទីប្រឡាក់អំបិលលីងជាមួយគ្រាប់រុក្ខជាតិដទៃ គ្រាប់ស្វាយចន្ទីនិងទំពាំងបាយជូរក្រៀម គ្រាប់ស្វាយចន្ទីលីងរសជាតិហឹរ និងគ្រាប់ស្វាយចន្ទីលីងរសជាតិម្រេច ។
ផលិតផលស្វាយចន្ទីថ្មីៗ
ផលិតផលស្វាយចន្ទីថ្មីៗមាន ប័រស្វាយចន្ទី គ្រាប់ស្វាយចន្ទីនិងនំកាកាវ គ្រាប់ស្វាយចន្ទី ប័រ ស៊ីរ៉ូ និងស្ករស គ្រាប់ស្វាយចន្ទីប្រឡាក់ជាមួយយ៉ាអួរ គ្រាប់ ស្វាយចន្ទីប្រឡាក់ជាមួយសូកូឡា ។ ស្វាយចន្ទីផ្សំជាមួយម្ហូបអាហារ លាយជាមួយដំណាប់ និងនំប៉័ង ដែលក្នុងនោះប្រជាជនឥណ្ឌាប្រើស្វាយចន្ទីសម្រាប់ធ្វើម្ហូបអាហារបាន ច្រើនមុខជាងគេ ។បន្ថែមពីលើការបរិភោគគ្រាប់ស្វាយចន្ទីជាអាហារសម្រន់ ប្រជាជនឥណ្ឌាអាចយកវាទៅផ្សំជាមួយដំណាប់ និងផលិតផលនំប៉័ង ។
សាច់ស្វាយចន្ទី
នៅប្រទេសប្រេស៊ីល ក្រៅពីការយកគ្រាប់ គេយកសាច់ស្វាយចន្ទីទៅកិនដើម្បីចម្រាញ់ធ្វើជាទឹកក្រឡុក (ផ្លែឈើ) ដែលមានជីវជាតិខ្ពស់ ហើយជួនកាលទៀតគេយកវាទៅលាយជាមួយទឹកក្រឡុកផ្លែឈើដែលមានរសជាតិ ល្អដើម្បីលក់នៅក្នុងស្រុករបស់គេ ។
បើតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា មានសាច់ស្វាយចន្ទីប្រមាណពី ៦ ទៅ ១០% នៅជុំវិញពិភពលោកត្រូវបានគេប្រើប្រាស់សម្រាប់លក់ដូរ ក្រៅពីនោះត្រូវបានគេបោះចោល ឬក៏ប្រើសម្រាប់ធ្វើជីកំប៉ុស្តិនៅប្រទេសដែលកែច្នៃស្វាយចន្ទី ។
នៅប្រទេសកម្ពុជាមានការស្រាវជ្រាវ និងសាកល្បង ផលិតស្រាចេញពីសាច់ស្វាយចន្ទី ។
សារធាតុចម្រាញ់ចេញពីគ្រាប់ស្វាយចន្ទី
តាម ការពិត មានសារធាតុពុលនៅជុំវិញគ្រាប់ស្វាយចន្ទី ដូច្នេះកម្មករទាំងអស់តែងតែព្យាយាមធ្វើយ៉ាងណាកុំឲ្យវាបែកទៅប៉ះ នឹងស្បែករបស់ពួកគេ ពីព្រោះវាអាចធ្វើឲ្យរលាក ឬកន្ទួលស្បែក ។ គេអាចចម្រាញ់សារធាតុរាវនេះដោយដុតសម្បកស្វាយចន្ទីនៅសីតុណ្ហភាព ខ្ពស់មួយ ។ ដោយសារតែមានគុណប្រយោជន៍នៅក្នុងការធន់នឹងកម្ដៅសារធាតុរាវនេះត្រូវបានគេប្រើសម្រាប់ផលិតស្បែកហ្វ្រាំងរថយន្ត បន្ទះកាវ ថ្នាំលាប វែនី (Varnishes) និងទឹកប៊ិកពិសេស ។
បន្ទះធ្យូងផលិតពីសម្បកស្វាយចន្ទីៈ សម្បកស្វាយចន្ទីដែលគេកិនរួច អាចផលិតជាបន្ទះធ្យូងដើម្បីដុតកម្ដៅព្រោះវាឆេះបានក្ដៅល្អ ហើយគេអាចយកវាទៅប្រើប្រាស់នៅក្នុងឧស្សាហកម្មស្វាយចន្ទី ឬឧស្សាហកម្មណាដែលត្រូវការថាមពលខ្លាំង ដូចជា ឧស្សាហកម្មផលិតឥដ្ឋការ៉ូ និងក្បឿង ។
សម្បករុំជាប់នឹងគ្រាប់ស្វាយចន្ទីផ្ទាល់ៈ ផ្ទៃស្ដើងៗដែលរុំជាប់នឹងគ្រាប់ ដូចជាសម្បកសណ្ដែកដី និងខ្នុរដែរ (រុំពីលើអាចជាប់នឹងគ្រាប់ ហើយដែលគេប្រឡេះគ្រាប់វាចេញនៅពេលធ្វើការបកសម្បក) ក៏មានប្រយោជន៍ផងដែរ គឺគេអាចយកទៅធ្វើជាចំណីសត្វ ដូចជា សម្រាប់ចិញ្ចឹមមាន់ ទា គោ និងក្របី ។ លើសពីនេះ គេអាចផលិតវាជាផលិតផលសម្រាប់លាបស្បែកឲ្យទៅជាពណ៌ក្រហម ។
ការដាំដុះស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា
តាមការប៉ាន់ស្មាន ប្រទេសកម្ពុជាអាចផលិតស្វាយចន្ទី (ទាំងសម្បក) បានចំនួន ៦០.០០០តោន ដែលតួលេខនេះមានចំនួនជាង ២% នៃផលិតផលស្វាយចន្ទីសរុបរបស់ពិភពលោក ។ សម្រាប់តួលេខនេះ ធ្វើឲ្យកម្ពុជាជាប់លំដាប់ថ្នាក់ទី១០ នៅលើពិភពលោក ។ ប៉ុន្តែនៅតែមានការពិបាកក្នុងការបញ្ជាក់អំពីតួលេខពិតប្រាកដអំពី បរិមាណផលិតកម្មឲ្យបានច្បាស់លាស់ ។ គេប៉ាន់ស្មានថា វាស្ថិតនៅចន្លោះពី បីម៉ឺនតោន ទៅដប់ម៉ឺនតោន ប៉ុន្តែទោះបីចំនួនបីម៉ឺនតោន ក៏ដោយ ក៏វាល្មមគ្រប់គ្រាន់ដើម្បីទ្រទ្រង់បានក្នុងការបង្កើតឧស្សាហកម្ម កែច្នៃសម្បកស្វាយចន្ទីបានដែរ។ បើប្រៀបធៀបទៅនឹងប្រទេសហ្វីលីពីន (ផលិតស្វាយចន្ទីបាន ៥០០០តោន) និងប្រទេសស្រីលង្កា (ផលិតបាន ៥៥០០តោន) ប្រទេសកម្ពុជាអាចផលិតបានច្រើនជាង ។ ប៉ុន្តែប្រទេសទាំងពីរមានរោងចក្រឧស្សាហកម្មកែច្នៃសម្បកស្វាយចន្ទីដោយខ្លួនឯងរួចទៅហើយ ។
ការ ដាំដុះស្វាយចន្ទីនៅប្រទេសកម្ពុជាមានលក្ខណៈប្រហាក់ប្រហែលទៅនឹង ប្រទេសដែលដាំស្វាយចន្ទីទ្រង់ទ្រាយតូចនានានៅលើពិភពលោកដែរ មានកសិដ្ឋានតូចធំ និងចម្ការតូចៗលាយឡំគ្នា ។ ឧទាហរណ៍ នៅពេលដែលកសិករដាំស្វាយចន្ទីធំមានម្លប់បែកមែកសាខាដូចឆត្រ ពួកគេចាប់ផ្ដើមដាំដំណាំបន្ទាប់បន្សំផ្សេងៗទៀតនៅក្បែរដើម ស្វាយចន្ទី ។ នៅប្រទេសវៀតណាម ដំណាំស្វាយចន្ទីត្រូវប្រជែងជាមួយដំណាំផ្សេងៗទៀត ដូចជា ដំឡូងឈើនិងកៅស៊ូ ។
ទិន្នផលក្នុងមួយហិកតា កសិករអាចប្រមូលផលបានប្រមាណ ៧០០គីឡូក្រាម ហើយអាចកើនដល់ ២០០០គីឡូក្រាម បើអាកាសធាតុអំណោយផល និងកសិករធ្វើឲ្យប្រសើរឡើងនៅក្នុងការដាំដុះ ។ ទិន្នផលក្នុងមួយហិកតានៅប្រទេសកម្ពុជាប្រហាក់ប្រហែលទៅនឹងទិន្នផល នៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសមួយចំនួននៃអាហ្វ្រិកខាងកើតផងដែរ ។
ក្ដីសង្ឃឹមនៃស្វាយចន្ទីកម្ពុជា
ស្វាយចន្ទី កម្ពុជាមានសក្ដានុពលយ៉ាងខ្លាំងសម្រាប់ការរីកលូតលាស់ ការបង្កើតការងារ និងធ្វើឲ្យប្រាក់ចំណូលប្រជាជនក្រីក្រនៅតាមជនបទរាប់សែននាក់កាន់ តែប្រសើរឡើង ។ តួយ៉ាងដូចជា ទិន្នន័យនៃការសិក្សាស្រាវជ្រាវថ្មីៗនេះបង្ហាញថា គ្រាប់ស្វាយចន្ទីមានតម្លៃខ្ពស់នៅលើទីផ្សារពិភពលោក ហើយតម្រូវការបរិភោគមានការកើនឡើងជាលំដាប់ ទាំងទីផ្សារចាស់ និងទីផ្សារថ្មី ហើយនឹងបន្តកើនឡើងនៅពេលអនាគត ។ ទោះបីជាមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០០៨‑២០០៩ក៏ដោយ ក៏អតិថិជននៅតែបន្តទិញគ្រាប់ស្វាយចន្ទីដដែល ។
តាម រយៈការសិក្សាស្រាវជ្រាវផ្សេងៗ និងបទពិសោធន៍កន្លងមកក៏បង្ហាញឲ្យឃើញថា ទោះបីជាមានជំនួយបច្ចេកទេសតិចតួចនៅក្នុងវិស័យនេះក៏ដោយ ក៏ទិន្នផលគ្រាប់ស្វាយចន្ទី និងចំណូលកើនឡើងគួរឲ្យកត់សម្គាល់ ។ម្យ៉ាងទៀត ឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកអាចបង្កើតឡើងបានប្រសិនបើមានការផ្ដល់ហិរញ្ញប្បទានដ៏សមរម្យមួយ ៕
ដកស្រង់ពីរបាយការណ៍ «ក្ដីសង្ឃឹមនៃអនុវិស័យស្វាយចន្ទីកម្ពុជា» ខែតុលា ឆ្នាំ២០១០
សិក្សាស្រាវជ្រាវដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)
Read more: http://choukhmer.blogsome.com/agriculture/prospects-for-cambodian-cashew-supplies/#ixzz1AnImTTMv
|
ការចិញ្ចឹមត្រីអណ្តែងក្នុងស្រះថង់ផ្លាស្ទិច ជា ដំបូង យើង ត្រូវ ជ្រើសរើស ទីកន្លែង ណា ដែល មាន ទីទួល ខ្ពស់ ល្មម មិន លិច ទឹក ហើយមិននៅក្រោមម្លប់ឈើ នៅ រដូវ ភ្លៀង មិន នៅ ឆ្ងាយ ពីផ្ទះ ពេក ក្នុងការ មើល ថែទាំផ្តល់ ចំណី។ យើងមិនត្រូវ ជីក អោយ មាន ទំហំ ល្មម មានរាងជាជើងទេ ដើម្បីការពារកុំអោយទឹកហូរច្រោះ បាក់ដីចូលក្នុងស្រះនៅពេលណាមានភ្លៀងធ្លាក់ (បណ្ដោយ ប្រហែល៤ម៉ែត្រ ទទឹង២ម៉ែត្រ ជុំរៅ៧តឹក ឬក៏១ម៉ែត្រ និងបាតក្រោម១ម៉ែត្រ ឬ អាចជីកធំជាងនេះបន្តិច ក៏បាន)។ បន្ទាប់មក យើងដាំ បង្គោល ពទ្ធ័ជុំវិញ មាត់ រណ្តៅ ការពារ កុំអោយ មាន ពពួក សត្វ ផ្សេងៗ ចូលមកលុកលុយ ស៊ី កូនត្រី នៅ ក្នុង រណ្តៅ ដូច ជា ពពួក សត្វ ពស់ កង្កែប ទា ជាដើម។ រួចហើយ យើង យក ស្បៃនីឡុង ទាក់ ព័ទ្ធ ជុំវិញ មាន កម្ពស់ ពី៥តឹក ទៅ ៧តឹក ដើម្បីជៀស វាង ត្រី វារឡើងនៅ ពេល មាន ទឹក ហូរ កាត់។ បន្ទាប់ ពី ក្រាល ផ្លាស្ទិច រួច ហើយ យើងត្រូវ ជីកយក ដី ភក់ ពីបាត ត្រពាំង ណាមួយ មក ចាក់ក្រាល បាតស្រះអោយ ឡើង កម្រាស់ ប្រហែលមួយតឹក រួចយក កំបោរ សចំនួន ២ ខាំ មក បាច លើ ដី ភក់ នោះ ទើបបញ្ចូល ទឹកអោយពេញ ដើម្បី សំលាប់ មេរោគ និងជាតិជូរនៅក្នុងភក់ ដោយទុកទឹក កំបោរត្រាំដី នោះ អោយ បាន ពីរ យប់បន្ទាប់មកត្រូវ ដង ទឹក នោះ ចេញ អោយ អស់។ រួចហើយយើងត្រូវ ហាលបាតស្រះ ទុក រយៈ ពេល មួយទៅ ពីរ ថ្ងៃដើម្បី បំបាត់ សារធាតុ ពុល និង មេរោគ ផ្សេងៗ ដែល ចេញ ពី ជាតិ កំបោរ ជាមួយភក់។ បន្ទាប់ មក ទៀតយើងយក លាមក គោ ចំនួន ១៥គីឡូ ក្រាម ដាក់ មែកឈើដែលមានស្លឹក ពណ៌ បៃតង ដូច ជាដើម ទន្ទ្រានខែត្រដើម កន្ត្រាំងបាយស មួយ មុខ ចំនួន ៥គីឡូ ក្រាម។ ដើម្បី ងាយស្រួល ក្នុង ការប្រមូលមែកឈើចេញនៅពេលក្រោយ គឺយើងត្រូវចងមែកទាំងនោះជាបាច់សិន មុននឹងទម្លាក់ទៅក្នុង បាតស្រះ ។ បន្ទាប់មក យើងបញ្ចូលទឹកទៅក្នុងស្រះ កម្រិតកំពស់ចាប់ពី៤តឹកទៅ៥តឹក ទុកត្រាំចោល ចំនួន៥ទៅ៦ថ្ងៃដើម្បីបង្កើតកំណជីវិតសត្វល្អិត ដែលជាចំណីរបស់ត្រី។ លុះចំណីកកើតហើយ ទើបយើងស្រង់មែករុក្ខជាតិទាំងនោះចេញ។ មុនពេលដាក់កូនត្រីនៅក្នុងស្រះ យើងត្រូវពិនិត្យគុណភាពទឹកស្រះជាមុនសិន ថាតើទឹកស្រះប្រែ ពណ៌បៃតងហើយរឺនៅ។ បើទឹកមានពណ៌បៃតងហើយ យើងអាចដាក់កូនត្រីចូលបាន ។ បន្តមកទៀត យើងអាចដាក់ដាំដំណាំ ដែលជាចំណីត្រី មានដូចជា កំប្លោក ត្រកួន ចក សារាយ ជាដើម។ល។ ប៉ុន្តែ ពពួកដំណាំរុក្ខជាតិ អាចដាំបាន ត្រឹមតែ៣០ភាគរយ នៃទំហំស្រះប៉ុណ្ណោះ។ ចំពោះទឹកសំរាប់ចិញ្ចឹមត្រីអណ្តែងលើថង់ផ្លាស្ទិចនេះ យើងត្រូវប្រើប្រាស់ទឹកត្រពាំង ទឹកស្រះ និង ទឹកស្ទឹងព្រោះទឹកប្រភេទនេះមានផ្ទុកខ្យល់អុកស៊ីសែន មានសំពៀតទឹកខ្ពស់ សំបូរទៅដោយ សារធាតុ ចិញ្ចឹម ធ្វើអោយ ត្រីឆាប់ធំធាត់ លូតលាស់លឿន។ ចំពោះទឹកអណ្តូងវិញ យើង មិនអាច យក មកប្រើ ក្នុងការធ្វើកសិកម្ម ចិញ្ចឹម ត្រីបានទេ ព្រោះទឹកអណ្តូងមានជាតិជូរ អាច បណ្តាលអោយ ត្រីងាប់វិញ ។ យើងព្រលែងត្រីចិញ្ចឹម ទៅក្នុងស្រះ តាមទំហំទឹកស្រះ។ ក្នុងក្រឡាផ្ទៃដីទំហំ១ម៉ែត្រការ៉េ យើង អាច ដាក់ កូនត្រីបាន ចំនួន១០០ក្បាល ។ មុនពេល យក កូនត្រី ពី កន្លែង ផ្សេង មកព្រលែង ក្នុង ស្រះ ចិញ្ចឹម ត្រី យើងត្រូវត្រាំកញ្ចប់ ថង់ ដាក់ កូនត្រី នៅ ក្នុង ទឹក ស្រះ ប្រហែល ១០នាទី ទៅ ១៥នាទី អោយ កូន ត្រី ស្គាល់ ទឹក ស្រះសិន បើពុំដូច្នោះទេ កូនត្រីនឹងឆាប់ស្លាប់វិញ។ វិធីប្រលែងកូនត្រីអណ្តែងចូលក្នុងស្រះចិញ្ចឹមត្រី គឺមាន៣របៀប។ តាមបែបទី១ យើងស្រាយកៅស៊ូ ចងមាត់ថង់ចេញ យក ដៃម្ខាង ក្តោប មាត់ ថង់ អោយ ជាប់ រួចដាក់ ថង់ចូល ទៅ ក្នុង ស្រះ ទឹក។ ចំណែក ដៃម្ខាងទៀត ចាប់ គូថថង់ ដាក់ ត្រី ឡើង លើ និង ធ្វើការ អង្រួន គូជ ថង់ តិចៗ ដើម្បី អោយកូនត្រី ផ្តុំគ្នា នៅមាត់ ថង់ហើយទើបយើង ប្រលែង មាត់ថង់ចំហ។ ពេលនោះ កូនត្រីនឹងហែល ចេញពី ថង់ ចូល ក្នុង ស្រះ ជាមួយទឹកនិងខ្យល់ ស៊ីសែន របស់ ត្រី នៅ ក្នុង ថង់ ចេញ ស្មើគ្នា ធ្វើអោយ កូនត្រី មាន កំលាំង ហើយ ស៊ាំជាមួយទឹក នៅក្នុង ស្រះ ទៀតផង។ នៅក្នុងបែបទី២ យើងដាក់ថង់ត្រីនៅក្នុងស្រះ ហើយស្រាយកៅស៊ូចងមាត់ថង់ចេញ រួចផ្តេក ថង់ត្រីលើទឹក ដោយចំហ មាត់ ថង់ អោយ កូនត្រី ចេញពី ថង់ ចូលក្នុង ស្រះ តាមសំរួល ដោយ យក ដៃបាច ទឹក ក្នុងស្រះ ទៅ មាត់ថង់តិចៗ ដើម្បី អោយ ត្រី ស៊ាំទឹក ក្នុងស្រះ មិនបាក់ កំលាំង ជាមួយ ទឹក ក្នុង ស្រះ ដែល កូន ត្រី មិន ធ្លាប់ នៅ។ ចំពោះបែបទី៣ យើងចាក់កូនត្រីចេញពីថង់ចូលក្នុងកញ្រ្ចែង ហើយដាក់កញ្ច្រែងត្រាំក្នុងទឹក ១នាទី ទៅ២នាទី ដើម្បីកូនត្រី ស៊ាំទឺក ស្រះ ទើបព្រលែង កូនត្រី ចូល ក្នុង ស្រះតែម្តង។ បែបចុងក្រោយនេះ អាច ធ្វើអោយ ស្បែកកូនត្រីមាន របួស ព្រោះ ស្បែក កូនត្រី នៅខ្ចី បើ ទៅ ប៉ះកញ្ច្រែងរឹង អាចរលាត់ ស្បែក នាំ អោយ កូនត្រី យឺតយ៉ាវ ការលូតលាស់ ឬអាចមានជំងឺទៀតផង។ ការផ្តល់ចំណីសំរាប់ត្រី គឺជាកត្តាយ៉ាងសំខាន់បំផុត ក្នុងការចិញ្ចឹមត្រី អោយមានលូតលាស់ ឆាប់ រហ័ស។ យើងគប្បីរើសប្រភេទចំណីណា ដែលមានប្រូតេអ៊ិនច្រើន។ បើយើងទិញចំណីត្រីពីផ្សារ យើងត្រូវពិនិត្យមើលសំបកបាវចំណីត្រីណា ដែលមានប្រូតេអ៊ីនច្រើន។ ម៉្យាងទៀត មាន សត្វល្អិតខ្លះ ក៏សំបូរសារធាតុ ប្រូតេអ៊ិន ដែរ ដូចជា កណ្តៀរ ជន្លេន អង្ក្រង និង ម្សៅកន្ទក់ ជាដើម។ រីឯ ពេលវេលា សំរាប់ ផ្តល់ចំណី អោយ ត្រី គឺ ពេល ព្រឹក ម៉ោង ៨ និង ពេលរសៀល នៅម៉ោង ៤ ។ ដើម្បីអោយត្រីឆាប់លូតលាស់ល្អ យើង ត្រូវ ឧស្សាហ៏ ប្តូរ ទឹក អោយ បានញឹកញាប់ រយៈពេល១០ថ្ងៃទៅ ១៥ថ្ងៃម្តង តែយើងអាចប្តូរទឺកបានត្រឹមតែ៣០ភាគរយទៅ៥០ភាគរយ នៃបរិមាណទឹកដែលមាន នៅក្នុងស្រះប៉ុណ្ណោះ ។ ក្នុងករណី នេះ បើសិនជាយើងដងទឹកចាស់ចេញពីក្នុងស្រះចំនួនប៉ុនណា យើង ត្រូវ បញ្ចូល ទឹក ថ្មីចំនួនស្មើគ្នានោះមកវិញដែរ ។ ចងចាំ៖ យើងត្រូវ ដាក់ ចំណីត្រី អោយបានទៀងទាត់ ត្រូវ ពទ្ធ័របងឬស្បៃនីឡុងជុំវិញស្រះ ដើម្បីការពារ សត្វនានាចូលក្នុងស្រះចាប់ត្រីស៊ី។ យើងត្រូវដាំកំប្លោក ឬត្រកួនចំនួនប្រហែល៣០ភាគរយ នៃផ្ទៃស្រះដើម្បីជាជំរកត្រី។ សូមកការពារកុំមានការដាច់ឬរហែកថង់ផ្លាស្ទិច ហើយមិនត្រូវអោយកំប្លោក ដុះ ពាសពេញស្រះពេកនោះទេ។ បើដុះច្រើនពេក ស្តារកំប្លោកចោលខ្លះ ដើម្បីទុកផ្ទៃទឹក អោយត្រីដក ដង្ហើម និងទទួលពន្លឺ។ ការចិញ្ចឹមត្រីអណ្តែង ក្នុងស្រះផ្លាស្ទិចនេះ ត្រូវការ រយៈពេល ៣ខែ ទៅ ៣ខែកន្លះ ដើម្បីអោយកូនត្រី អណ្តែងលូតលាស់ ធំធាត់ មាន ទំងន់ ពី ១ខាំ ទៅ ៣ខាំ ។ ផលិតផលនៃការចិញ្ចឹម បានតិចច្រើន ទៅតាម ទេពកោសល្យនៃការជីកស្រះ ដាំចំណីត្រី និងការថែទាំ អោយចំណីត្រី របស់អ្នកចិញ្ចឹមរៀងៗខ្លួន។ |
ការចិញ្ចឹមជ្រូក
ជ្រូក គឺជា សត្វស្រុក ម្យ៉ាងដែល ប្រជាកសិករ ខ្មែរ យើង តែងតែ ចិញ្ចឹម ជាប្រចាំ ក្នុង មុខរបរ មួយ ជួយ រំលែកដោះស្រាយ ជីវភាព ក្នុង គ្រួសារ នៅពេលណា ប្រជាពលរដ្ឋ ត្រូវ ថវិការ ជា ប្រញាប់។ បើ លើក អោយចំ ទៅភាគច្រើន ប្រជាកសិករ ខ្មែរ មួយចំនួនធំ ធ្វើ ការចិញ្ចឹម សត្វ មិន ថា ចិញ្ចឹម មាន់ ទា និង សត្វ ជ្រូក។ ល៕ ឃើញថាប្រជាកសិករ ខ្មែរ ជាទូទៅ មិនសូវ យកចិត្តទុកដាក់ តាម បច្ចេកទេស ចំណេះដឹង បទពិសោធ ន៏ ក្នុងការ ចិញ្ចឹម សត្វឡើយ ។ដើម្បី ធ្វើការ កែច្នៃ ចិញ្ចឹម ជ្រូកអោយមាន ប្រសិទ្ធិភាព មានការ រីកចំរើន ត្រូវ ស្វែងយល់ ទៅលើចំណេះដឹងខ្លះៗទាក់ទង និង ការ ចិញ្ចឹមសត្វ ជ្រូក ដូចខាងក្រោម ដែលមាន ចំនុច មួយចំនួន បាន ដកស្រង់ ចេញពីសៀវភៅ បណ្តុះបណ្តាល ភ្នាក់ងារ សុខភាព សត្វ ភូមិ និង មួយចំនួនទៀត ការផ្តល់ ចំណេះដឹង ពី កសិករ ដែលធ្លាប់ ទទួល បាន លទ្ធផល ជោគជ័យ ក្នុងការ ចិញ្ចឹម ជ្រូក។
១-ការរៀបចំកន្លែង និងការធ្វើទ្រុងមុនពេល ចាប់ផ្តើមក្នុងការចិញ្ចឹមជ្រូក ជាចាំបាច់ដំបូងបង្អស់ យើងត្រូវមាន ទ្រុងមួយដែលមានលក្ខណៈល្អសមរម្យល្មម ហើយយើងអាចធ្វើទ្រុងបានជាច្រើនរបៀប គឺវាអាស្រ័យទៅលើជីវភាពរបស់អ្នកចិញ្ចឹម។ តើថាយើងមានលទ្ធិភាព ធ្វើការចិញ្ចឹមជាលក្ខណៈគ្រួសារ ឬជាលក្ខណៈឧស្សាហកម្ម ដូច្នេះយើងត្រូវធ្វើទ្រុងទៅតាមការចិញ្ចឹម ។
ក-រៀបចំទ្រុងរបៀបឧស្សាហកម្មសំរាប់ធ្វើទ្រុងចិញ្ចឹមជ្រូកលក្ខណៈបែបឧស្សាហកម្ម យើងមិនអាចធ្វើទ្រុងតាម តែចិត្តចង់ធ្វើនោះទេ យើងត្រូវធ្វើការជ្រើសរើសទីកន្លែងណាមួយ ដែលមានលក្ខណៈសមរម្យល្អ មិនមានលក្ខណៈស្អុះស្អាប់ ឬជ្រាំ កខ្វក់ និងដីមិនមានការលិចទឹក ដោយមិនត្រូវនៅជិតទីប្រជុំជន នាំអោយខ្លិនលាមកជ្រូកប៉ះពាល់ដល់គេ។
ខ-រៀបចំទ្រុងរបៀបគ្រួសារ ចំពោះធ្វើទ្រុងចិញ្ចឹមជ្រូកលក្ខណៈបែបគ្រួសារ យើងអាចធ្វើនៅពីខាងក្រោយផ្ទះ ឬទីធ្លាណាដែលទំនេរ ដោយមិននៅឆ្ងាយពីផ្ទះពេក ។
២-គុណប្រយោជន៏ទ្រុង
មុនពេលចាប់ផ្តើមក្នុងការចិញ្ចឹមជ្រូក ជាចាំបាច់ដំបូងបង្អស់ យើងត្រូវមាន ទ្រុងមួយដែលមានលក្ខណៈល្អសមរម្យល្មម ហើយយើងអាចធ្វើទ្រុងបានជាច្រើនរបៀប គឺវាអាស្រ័យទៅលើជីវភាពរបស់អ្នកចិញ្ចឹម។ តើថាយើងមានលទ្ធិភាព ធ្វើការចិញ្ចឹមជាលក្ខណៈគ្រួសារ ឬជាលក្ខណៈឧស្សាហកម្ម ដូច្នេះយើងត្រូវធ្វើទ្រុងទៅតាមការចិញ្ចឹម ។
ទំហំទ្រុង ដែលមានលក្ខណៈបច្ចេកទេស
- ទទឹង ៣ ម និងបណ្តោយ ៤ ម សំរាប់មេជ្រូកមានកូន ១ក្បាល
-ទទឹង ៣ ម និងបណ្តោយ ៤ ម សំរាប់ជ្រូកបា ១ក្បាល
-ទទឹង ៣ ម និងបណ្តោយ ៤ ម សំរាប់ជ្រូកសាច់ ៦ក្បាល
-បាតទ្រុងត្រូវក្រាលស៊ីម៉ង់អោយមានលក្ខណ: សមរម្យ កុំអោយរលោងពេក កុំអោយគគ្រើមពេក ដើម្បីងាយស្រួយក្នុងការសំអាតទ្រុង។
ចំណាំ៖ ចំពោះការប្រើប្រាស់ថ្នាំរំងាប់មេរោគផ្សេងៗទៀត ត្រូវអនុវត្តន៏ទៅតាមការណែនាំ ដែលមានសរសេរអំពីវិធីនិងរបៀបប្រើប្រាស់នៅលើសំបកថ្នាំនិមួយ។
ការជ្រើសរើសពូជ
សំរាប់ ជ្រើសរើស ពូជ ជ្រូក យកមក ចិញ្ចឹម គឺ ត្រូវ មានការ ពិនិត្យមើល អោយបាន ច្បាស់លាស់ មុន យកមកចិញ្ចឹម។ ការជ្រើសរើស ពូជ បាន ត្រឹមត្រូវ ជា កត្តា មួយ ដ៏ សំខាន់បំផុត ក្នុងការ ចិញ្ចឹម។ នៅក្នុង ប្រទេស កម្ពុជាយើង សព្វថ្ងៃ មាន ពូជ ជ្រូក ជាច្រើន មាន ទាំង ពូជ ក្នុងស្រុក និង ពូជ ជ្រូក នាំចូល ពី ក្រៅប្រទេស។
ពូជជ្រូកក្នុងស្រុក
ចំពោះ ពូជជ្រូកនៅក្នុងស្រុកដូចជា ជ្រូកកណ្តុរ និងជ្រូកស្រែ ប្រភេទពូជជ្រូកនេះ ក្នុងការផ្តល់ចំណីសំរាប់ចិញ្ចឹមគឺមានភាពងាយស្រួលមិនរើសចំណីដូចពូជជ្រូកសាច់ សូម្បីតែ ការមើលថែក៏មានភាពងាយស្រួលជាងដែរ ព្រោះអីពូជជ្រូកនេះ ភាគច្រើន ប្រជាពលរដ្ឋខ្មែរចិញ្ចឹមជាលក្ខណៈគ្រួសារ ក្នុងការជួយសន្សំសេដ្ឋកិច្ចគ្រួសារពីការសល់ កាក់សំណល់ចំណីអាហារ ប៉ុន្តែវាមានការលូតលាស់ ធំធាត់យឺតជាងពូជសាច់ ដោយ ភាពលូតលាស់ ធំធាត់របស់វាប្រើរយៈពេលមួយឆ្នាំ បើយើងផ្តល់ចំណីអោយវា គ្រប់គ្រាន់ គឺប្រើរយៈពេលចិញ្ចឹមតែ ១០ខែប៉ុណ្ណោះ ។ ជ្រូកនឹងមានទំងន់ ពី១៣០គីឡូ ទៅ១៦០គីឡូ។
ជ្រូកសាច់
ជ្រូកសាច់គឺជា ជ្រូកមួយ ដែលប្រជាពលរដ្ឋខ្មែរតែងតែហៅថាជ្រូកពូជ ប្រភេទ ពូជជ្រូកនេះ នាំមកពីក្រៅប្រទេស ចិញ្ចឹមក្នុងស្រុក ដោយវាមានតំលៃ ថ្លៃជាងពូជជ្រូកក្នុងស្រុក ព្រោះវា មានការចិញ្ចឹម លូតលាស់ ធំធាត់ និងប្រើរយៈពេល ៣ខែកន្លះ សំរាប់ ចិញ្ចឹមម្របូលផលលឿនជាង ពូជជ្រូកក្នុងស្រុក ដូច្នេះភាគច្រើន ធ្វើអោយប្រជាពលរដ្ឋខ្មែរ ចិញ្ចឹមពូជសាច់នេះជាងពូជក្នុងស្រុក។ ក៏ប៉ុន្តែប្រភេទពូជនេះ មានការពិបាកចិញ្ចឹម ជាងពូជជ្រូកក្នុងស្រុកដោយធ្វើការមើលថែវាដិតដល់ ដូចជាផ្តល់ចំណីអោយបាន គ្រប់គ្រាន់ ចាក់វ៉ាក់សាំងការពារជំងឺ ស្រោចទឹកឱ្យបានញឹកញាប់ ដោយមួយថ្ងៃ ស្រោចទឹក៤ដង ម៉ោង៦កន្លះ ម៉ោង១០កន្លះ ម៉ោង២ រឺម៉ោង៣ និងម៉ោង៥កន្លះ យើងការស្រោចទឹក កាន់តែញឹកញាប់កាន់តែល្អ ព្រោះធ្វើអោយជ្រូកមានការរីកមាឌ។
ចំណីជ្រូកសាច់
-ជ្រូកសាច់ជាជ្រូកដែលគេចិញ្ចឹមតាមបច្ចេកទេស ដោយប្រើចំណីតាមអាយុ និង ទំងន់របស់វាដូចជា៖
-ជ្រូកមានទំងន់២ ទៅ១០គីឡូ ត្រូវអាយុ ៥ថ្ងៃ ទៅ៥អាទិត្យ ផ្តល់ចំណី៥៥៥ Lac។
-ជ្រូកមានទំងន់១០ ទៅ១៦គីឡូ ត្រូវអាយុ ៥ ទៅ៧អាទិត្យ ផ្តល់ចំណី៥៥៥ PK។
-ជ្រូកមានទំងន់១៦ ទៅ២៥គីឡូ ត្រូវអាយុ៧ទៅ៩អាទិត្យ ផ្តល់ចំណី៥៥០ រឺចំណី ៩៥។
-ជ្រូកមានទំងន់២៥ ទៅ៤៥គីឡូ ត្រូវអាយុ ៩ទៅ១០អាទិត្យ ផ្តល់ចំណី៥៥។
-ជ្រូកមានទំងន់៤៥ ទៅ៦៥គីឡូ ត្រូវអាយុ ១៤ ទៅ ១៨អាទិត្យ ផ្តល់ចំណី៣៥។
-ជ្រូកមានទំងន់ ៦៥ ទៅ ១០០គីឡូ ត្រូវអាយុ ១៩អាទិត្យ ផ្តល់ចំណី៣៥៣L។
ចំណីជ្រូកស្រុក
ជ្រូកស្រុក ជាជ្រូកដែលប្រជាកសិករខ្មែរ ភាគច្រើនចិញ្ចឹមបែបលក្ខណៈគ្រួសារ ដោយក្នុងមួយគ្រួសារ បើធ្វើការចិញ្ចឹម គឺ២ក្បាល ទៅ៣ក្បាលប៉ុណ្ណោះ។ ហើយ បើ គ្រួសារកសិករខ្មែរ ប្រកបអាជីវកម្មបិតស្រាស គេធ្វើការចិញ្ចឹម៥ក្បាល ទៅ៧ក្បាល ព្រោះបានបាយស្រាសល់ពីការបិតស្រា សំរាប់ផ្តល់ជាចំណីជ្រូក ជួយរំលែកសេដ្ឋកិច្ច ក្នុងគ្រួសារ។ ជាទូទៅការផ្តល់ចំណីសំរាប់ជ្រូកប្រភេទនេះ មិនសូវចំណាយថវិការច្រើន ដូចជ្រូកសាច់ទេ ព្រោះវាស៊ីចំណីមិនរើស សូម្បីតែចំណីកែឆ្នៃពីធម្មជាតិដូចជា ត្រាវ ត្រកួន ស្លឹកដំឡូង យកមកហាន់លាយ ដើមចេកបុកអោយម៉ត់ល្មម ផ្សំជាមួយ អង្ករ និងកន្ទក់យកទៅបបរ អោយវាស៊ី។
ពេលផ្តល់ចំណីជ្រូកពូជទាំងពីរ
ពេលវេលា ផ្តល់ចំណីអោយពូជជ្រូកទាំងពីរ គឺមួយថ្ងៃផ្តល់ចំណីបីពេល នៅពេលព្រឹកចាប់ពី ម៉ោង៦-៤៥នាទី ម៉ោង១១ព្រឹក និងម៉ោង៥ល្ងាច។
ការចិញ្ចឹម
នៅតាម ជនបទក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ប្រជាជនកសិករខ្មែរយើងធ្វើការចិញ្ចឹម ជ្រូកជាលក្ខណៈគ្រួសារមានពីរបែប ចិញ្ចឹមបែបលែងសេរី និងដាក់ក្នុងទ្រុង។
ក-ចិញ្ចឹមលែងសេរី
សំរាប់ ចិញ្ចឹមជ្រូកលែងសេរី គឺមិនធ្វើការចង រឺមិនដាក់ក្នុងទ្រុង ដោយប្រលែង ផ្តល់សេរីភាពអោយជ្រូកដើររកស៊ីចំណីខាងក្រៅ និងដល់ពេលត្រូវអោយចំណីគឺផ្តល់ ចំណីអោយវាប៉ុណ្ណោះ ចំនុចនេះធ្វើឱ្យមានភាពប្រហែសការថែទាំ បណ្តាយអោយជ្រូក បាក់កំលាំង មិនសូវមានសុខភាពល្អ ធ្វើការលូតលាស់ ធំធាត់យឺត និងមានភាពគ្រោះច្នាក់ច្រើនពីការស៊ីចំណីផ្តេសផ្តាស ជាពិសេសធ្វើអោយជ្រូកប្រឈរមុខការឆ្លង ជំងឺច្រើន។
ខ-ចិញ្ចឹមដាក់ទ្រុង
សំរាប់ ចិញ្ចឹមជ្រូកដាក់ទ្រុង គឺធ្វើការឃុំឃាំងក្នុងទ្រុង មិនផ្តល់សេរីភាពអោយជ្រូក ដើរពាសវាលពាសកាលឡើយ។ចំនុចនេះធ្វើឱ្យមានឱកាសមើលថែទាំជ្រូកក្នុងការ តាមដានការលូតលាស់ និងតាមដានជំងឺ របស់ជ្រូកងាយស្រួលរកថ្នាំការពារជំងឺរបស់វា ហើយមិនធ្វើឱ្យជ្រូកបាក់ កំលាំងក្នុងការដើរ ពាសវាលពាសកាល និងជៀសវាងពីការ ស៊ីចំណីផ្តេសផ្តាស ធ្វើអោយជ្រូកមាន សុខភាពល្អ ទទួលភាពលូតលាស់ ធំធាត់ លឿន ។
|
របៀបថែទាំ |
|
ការថែទាំ ជ្រូកជាកត្តាយ៉ាងសំខាន់ ដើម្បីអោយ សត្វជ្រូកមានសុខភាពល្អ ធំធាត់ មានការតាមដានជំងឺរបស់ជ្រូកនិងធ្វើឱ្យយើងមានទំនុកចិត្តក្នុងការចិញ្ចឹម ពេលឃើញសត្វចិញ្ចឹមមានភាពលូតលាស់លឿន។ ចំនុចនៃការថែទាំជ្រូកមានដូចជា៖ -ត្រូវ ចាក់វ៉ាក់សាំងការពារជំងឺ អោយបាន៨ដង ទៅតាមអាយុនៃការផ្តល់ចំណី ករណីបើដឹងថាជ្រូកមានជំងឺប៉េស្គ រឺជំងឺពងទឹក យើងត្រូវចាក់ថ្នាំវ៉ាក់សាំងប្រភេទជំងឺនេះ ភា្លម ទៅលើសាច់ដុំភ្លៅរបស់វា។ -លាងទ្រុងអោយបាន៣ដង ក្នុងមួយថ្ងៃ នៅពេលយើងស្រោចទឹកអោយជ្រូក។ ត្រូវដាក់ជ្រូកទៅតាមក្រុមអាយុ ដែលមានវ័យប្រហាក់ប្រហែលគ្នា ចំពោះការចិញ្ចឹមជាលក្ខណៈច្រើនក្បាល។ -ត្រូវចេះតាមដានពីសុខភាព ក្រែងសត្វមានជំងឺ។ -ស្រោចទឹកអោយជ្រូក៤ដង ក្នុងមួយថ្ងៃ ពេលព្រឹកម៉ោង៦កន្លះ ១០កន្លះព្រឹក ម៉ោង២-៣ថ្ងៃត្រង់ និងម៉ោង។ -ធ្វើការអនាម័យទ្រុង ក្នុងមួយឆ្នាំអោយបាន៤ដង ដោយប្រើកំបោរបាចលើផ្ទៃ រានសំរាប់ដាក់ជ្រូក។ -ផ្តល់ចំណីគ្រប់គ្រាន់ ក្នុងមួយថ្ងៃអោយចំណី៣ដង ពេលព្រឹកម៉ោង៦-៤៥ ម៉ោង១១ និងម៉ោង។ បទសម្ភាសន៏
ក្នុងការចងក្រង់អត្ថបទចិញ្ចឹមជ្រូកនេះបាន ទុកធ្វើជាឯកសារ ដើម្បីបោះពុម្ភ ផ្សព្វផ្សាយនិងដាក់លើគេហទំព័រដោយមាន ការចូលរួមពីលោកពូ អិន ភាព នៅភូមិក្រាងធំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវបានផ្តល់បទសម្ភាសន៏អោយ អង្គការផាន ទាំងមានភាពរីករាយបង្ហាញ បទពិសោធន៏ចិញ្ចឹមជ្រូក រយៈ៤ឆ្នាំរបស់គាត់ផ្ទាល់ ដែលតែងទទួលជោគជ័យនៅ កំរិតខ្ពស់ តាមស្តង់ដាបច្ចេកទេសចិញ្ចឹម ជ្រូក។ក្នុងរយៈពេល៣ខែកន្លះគាត់ចិញ្ចឹម ជ្រូកមួយក្បាលបានទំងន់៩៥ ដល់១០០ គីឡូក្រាម ។ |


