Print

កំណាព្យ ពុកម៉ែគំរូ
បទពាក្យបួន

  1. ពុកទៅឯស្រែ…………..ម៉ែនៅឯផ្ទះ
    ខំធ្វើការណាស់​............ចិញ្ចឹមបុត្រភ្ងារ។
  2. ពុកខំធ្វើស្រែ...............ម៉ែធ្វើចំការ
    ដីក្បែរសាលា..............ក្នុងភូមិជិតផ្ទះ។
  3. ម៉ែរៀបបាយទឹក..........បំពេញក្រពះ
    មនុស្សនៅក្នុងផ្ទះ.........ឱ្យមានសុខភាព។
  4. ចាត់ចែងកូនចៅ...........ជារៀងដរាប
    ឱ្យរៀបកាតាប.............ទៅសាលារៀន។
  5. ឆ្លៀតពេលទំនេរ...........ម៉ែមិនខ្មាស់អៀន
    ខិតខំបង្រៀន...............លេខនិងអក្សរ។
  6. ឱ្យកូនបានចេះ............បានពិន្ទុល្អ
    កូនពិតបវរ..................ដោយសារពុកម៉ែ។
  7. ពុកខំធ្វើល្អ..................សក្តិសមជាខ្មែរ
    ស្រលាញ់អ្នកម៉ែ..........ឧត្តមភរិយា។
  8. ផ្តល់គំរូល្អ...................ដល់កូនគ្រប់គ្នា
    ផ្តល់សុខរមនា............ពេញក្នុងបូរី។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង៨និង៥៣នាទី ដល់ ម៉ោង ៩និង១៦នាទីព្រឹក

Print

កំណាព្យ អំបុកស្រូវខ្មែរ

បទកាកគតិ

  1. អំបុកស្រូវថ្មី................ឆោមស្រស់ពិសី................ឈ្ងុយឈ្ងប់ម្លេះណា
    អំបុកស្រូវខ្មែរ..............ថែតដូនតា.......................អស់ជនខេមរា
    នឹកនាជានិច្ច។
  2. អំបុកស្រូវថ្មី................នៅដែនបូរី........................មិនចេះរិលរិច

អំបុកដាល់ដៃ.............ម៉ែផ្ញើរជានិច្ច..........កូនមិនអាចភ្លេច                     

ទីភូមិសុខសាន្ត។                           

  1. អំបុកស្រូវថ្មី.................ឈ្ងុយឆ្នាញ់រកអ្វី..............បំភ្លេចមិនបាន
    អំបុកធម្មជាតិ..............ស្គាល់ញាតិសន្តាន...........ថែបរិស្ថាន
    ថែសុខភាពខ្មែរ។
  2. អំបុកស្រូវថ្មី................មិត្តទាំងប្រុសស្រី...............ក៏ចូលចិត្តដែរ

អំបុកសំណាង............       ទេព្តាស្រុកស្រែ.................យើងជាកូនខ្មែរ                   

ត្រូវថែរក្សា។                              

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
ភ្នំពេញថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង១១និង៣នា0ទី ដល់ ម៉ោង ១២និង៣០នាទី

Copyright 2011 ស្មារតីខ្មែរ - ស្នាដៃកវី យី ឆេងអ៊ួ. Designer Joomla templates powered by best poker sites. All Rights Reserved.