Print

កំណាព្យ ស្រវឹងកុំជិះ
បទកាកគតិ

  1. ស្រវឹងកុំជិះ...................អស់យាន្តជំនិះ.....................ឲ្យសោះឡើយណា
    ក្រែងមានគ្រោះថ្នាក់......ក្រែងនាំទុក្ខា........................ខាតបង់ថវិកា
    អាយុជីវិត។
  2. ស្រវឹងកុំជិះ....................គួរតែត្រិះរិះ...........................អំពីច្បាប់សិទ្ធ
    លោកអ្នកគួរកុំ................ក្លាហានប្រព្រឹត្ត.....................ប្រមាថជីវិត
    សត្វក្នុងលោកា។
  3. ស្រវឹងកុំជិះ.....................បើកយាន្តជំនិះ.......................ខ្លួនឯងឡើយណា
    ចង់ចរទៅមុខ..................ត្រូវពឹងគ្នីគ្នា...........................ដែលគ្មានសុរា
    ជាប់នៅក្នុងខ្លួន។
  4. ស្រវឹងកុំជិះ........................ក្រែងជួបប៉ូលីស...................ពិន័យផ្ទួនៗ
    ពេលមានគ្រោះថ្នាក់...........នឹងនាំឲ្យខ្លួន.........................ជាប់ឃុំបំពួន
    នៅទីឃុំឃាំង។
  5. ស្រវឹងគួរដេក......................ឲ្យស្វាងដំណេក....................មួយល្បក់មួយភាំង
    ពេលបានស្រួលខ្លួន.............គួរសុំកម្លាំង...........................ញាតិមិត្តដែលខ្លាំង
    គ្មានស្រាឲ្យឌុប។

ភ្នំពេញថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង ៩ ដល់ម៉ោង ១០ យប់

Copyright 2011 ស្មារតីខ្មែរ - ស្រវឹងកុំជិះ. Designer Joomla templates powered by best poker sites. All Rights Reserved.