Print

កំណាព្យ ក្តាមខ្មែរ
បទកាកគតិ

  1. ក្តាមប្រៃក្តាមខ្មែរ................ក្តាមប្រៃស្រងែ...............ក្តាមស្រែសមុទ្រ
    ក្តាមសកក្តាមគ្រោង...........ក្តាមខ្មែរល្អសុទ្ធ.............ក្តាមស្រែសមុទ្រ
    ក្តាមបែបធម្មជាតិ។
  2. ក្តាមប្រៃក្តាមខ្មែរ................អ្នកក្រុងអ្នកស្រែ............មិនដែលឃ្លាងឃ្លាត
    ក្តាមស្នេហ៍បាយកក............មិនដែលរវាទ.................ក្តាមស្រែថែញាតិ
    បានអស់ពីឆ្នាំង។
  3. ក្តាមប្រៃក្តាមស្រែ..............ជួយឲ្យពុកម៉ែ..................គ្រាន់មានកម្លាំង
    ឡើងពីដកស្ទូង.................លោកស្រវាឆ្នាំង..............បាយកកបាយក្តាំង
    ផ្ទាប់នឹងក្តាមប្រៃ។
  4. ក្តាមប្រៃក្តាមខ្មែរ..............ក្តាមប្រៃជាយថែ.................ក្តាមភ្ជាប់និស្ស័យ
    អ្នកស្រែអ្នកក្រុង..............ឲ្យស្នេហ៍ក្តាមប្រៃ...............ឲ្យចេះលកលៃ
    ថែវប្បធម៌ជាតិ។
  5. ក្តាមប្រៃក្តាមស្រែ..............ក្តាមប្រៃជាតិខ្មែរ...............ប្រមូលមិត្តញាតិ
    ឲ្យចេះរួបរួម......................ចេះកសាងជាតិ...............ក្តាមប្រៃស្គាល់ញាតិ
    ក្តាមផ្តល់ក្តីសុខ។

ភ្នំពេញថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១១
តែងពីម៉ោង ៩ ដល់ម៉ោង ១០ យប់

Copyright 2011 ស្មារតីខ្មែរ - ក្តាមខ្មែរ. Designer Joomla templates powered by best poker sites. All Rights Reserved.