កំណាព្យដោយលោក នភ ហង្សផលា
កំហឹង និង អំណត់
ពេលអ្នកក្រោធខឹង គួរប្រឹងអត់ ខន្តីអំណត់ឃាត់ឃាំងចិត្ត
យកក្ដីសន្ដោសប្រោសអាណិត បង្កើនទឹកចិត្តរមនាវិញ។
អ្នកប្រាជ្ញថាក្រោធឆោតអាត្មា ង់ក្នុងទោសា ទុក្ខទោម្នេញ
ក្ដួលក្ដៅរោលរាលភ្លើងពោរពេញ គ្មានអ្វីចំណេញ បានត្រឹមខ្លោច។
ជួនត្រូវខូចខាតដល់ញាតិផង រងទុក្ខរាប់រងបង់ប្រយោជន៍
ជួនខឹងខូចយសឈ្មោះអសោច ខ្នើតប្រែជារោច អស់រស្មី។
ច្នេះហើយបានជាព្រះសម្មា តែងទូន្មានថា អោយខន្តី
អំណត់អត់ធន ផុតអវីចី ឆ្លងលោកអាស្រ័យធម៌មេត្តា។
បើមានខុសឆ្គងគួរប្រឹងអត់ ខន្តីអំណត់ឃាត់ចិន្តា
សន្ដោសប្រណីករុណា ដើម្បីអាត្មាផុតវេរា។
សាស្ដាស្ដែងថាជនប្រសើរ តែងនាំខ្លួនដើរបញ្ចប់ពៀរ
លែងគិតគុំកួនរវាងគ្នា ពៀរស្ងប់ ចប់ពៀរ ជាស្ថាពរ៕
១៩ កុម្ភៈ ២០១២
~នហផ~
********************************************************************************************


