Print

                                   សុភាពបុរសខ្មែរ

សុភាពបុរសខេមរា                           មិនសូវហ៊ឺហា ព្រើលតាមគេ

រក្សាទំនៀមពីបុព្វេ                            ជាអ្នកគ្នាន់គ្នេរ រឿងកិច្ចការ។

ធុរៈធ្ងន់ស្រាលមិនរអ៊ូ                        ទោះលឿន ឬ យូរ ស៊ូប្ដេជ្ញា

បំពេញដោយល្អ ថ្កើងថ្លៃថ្លា               ប្រពៃក្រៃណា ក្ររកបាន។

ភាសាសមរម្យ ឥតឆ្គាំឆ្គង                  រកញាតិប្អូនបងវង្សសន្ដាន

ប្រិតប្រឹងព្យាយាមមិនសូវខាន          ទៅតាមលំអានអ្នកបួសរៀន។

បុរសល្អម្លឹង ប្រឹងមិនឈប់                 សិក្សាគ្រប់មុខ សិល្ប៍របៀន

ចេះសព្វកិច្ចការ ស្ដារធនធាន            ក្រទៅជាមាន លែងក្សត់ទ្រព្យ។

កិរិយាឫកពារក៏ថ្លៃថ្នូរ                          ឋិតក្នុងជំហរ អ្នកមានភ័ព្វ

ញាតិឃើញស្រឡាញ់ពេញចិត្តគាប់  មនុស្សម្នារករាប់ គ្រប់ទិសា។

សុភាពបុរសខ្មែរនោះនៃ                      ពោរដោយសិរី ជ័យថ្លៃថ្លា

មានយសស្មើនឹងអង្គក្សត្រា                 ពពួកទេវតា អោយពរជ័យ។

 

១៦ កុម្ភៈ ២០១២

~នហផ~
*******************************************************************************************

Copyright 2011 ស្មារតីខ្មែរ - សុភាពបុរសខ្មែរ. Designer Joomla templates powered by best poker sites. All Rights Reserved.