ខើច
ខើច
ខើច(១)ខោអាវល្អ កុំអោយខើចស្បៀង
ខើចមិនស្អាតរាង គ្រាន់ជាងខើចបាយ
ខើចស្រូវអង្ករ អ្នកក្រក្រហាយ
ខើចផ្ទះជ្រកកាយ ក្រហាយឱរា។
ខើចចុះយសសក្តិ កុំខើចសីលធម៌
ខើចមាសពេជ្រល្អ កុំខើចសាស្ត្រា
ខើចពាក្យសំដី កុំខើចភាសា
ខើចស្រកបញ្ញា បញ្ហាមិនស្រាយ។
ខើចចុះអំណាច កុំខើចមេត្តា
ខើចក្តីករុណា អ្នកផងសើចអោយ
ខើចគុណធម៌ អ្នកក្រដង្ហោយ
ខើចគំនិតស្បើយ ជាតិឡើយលង់ក្រ។
ខើចចុះកេរឈ្មោះ កុំខើចទឹកចិត្ត
ខើចគ្មានគំនិត ជីវិតលង់មោហ៌
ខើចមធ្យោបាយ ស្រាយរឿងអ្នកក្រ
ខើចមេនគរ ជាតិមិនជឿនជ័យ។
១) ខើច=ខ្វះ