ទ្រនិស្ស័យ
ទ្រនិស្ស័យ
ទ្រខ្មែរខ្សែបី កូដដោយដៃស្រី ពិរោះស្រទន់
ព្រលឹមព្រលប់ រាត្រីយប់យន់ បានស្តាប់សៀងមន្ត ស្រទន់ទ័យា។
ទ្រខ្មែរខ្សែបី ទ្រទ្រព្យនិស្ស័យ ជោគភព្វរមនា
ប្រគំបទខ្មែរ ឆ្លងកាលយូរយារ បម្រើប្រជា អោយអារម្មណ៍ក្សាន្ត។
ទ្រខ្មែរខ្សែបី បំពេរហឬទ័យ សណ្តំអង្គប្រាណ
សម្រាន្តទុក្ខសោក សម្រន់រំខាន បេះដូងក្សេមក្សាន្ត ដោយមន្តសៀងទ្រ។
ទ្រខ្មែរខ្សែបី ខ្លឹមរសប្រពៃ កេរពង្សអង្គរ
ម៉ែធ្លកចែកយើង ថែអោយបានល្អ ទ្រព្យកេរបវរ សៀងមន្តសន្តិ។