សោម ស្រីមល
ស្នាមញញឹម
ស្នាមញញឹម ព្រឹកព្រលឹម ស្រស់ណាស់ថ្លៃ
ស្នាមញញឹម ស្រស់ចរណៃ គ្មានសៅហ្មង
ស្នាមញញឹម ជូនសិរី ដល់ប្អូនបង
ស្នាមញញឹម ជូនពរផង សុខគ្រប់គ្នា។
ស្នាមញញឹម ពីព្រលឹម ដល់ទិវា
ស្នាមញញឹម គ្រប់វេលា ច្បាំងទុក្ខព្រួយ
ស្នាមញញឹម ផ្តល់សង្ឃឹម ជាជំនួយ
ស្នាមញញឹម ឈ្នះទុក្ខព្រួយ ស្ទួយថាមពល។
ស្នាមញញឹម ស្រស់គ្មានផ្ទឹម គ្មានល្បិចកល
ស្នាមញញឹម ស្រស់និមល ផ្តល់ថ្កេីងថ្កាង
ស្នាមញញឹម មិនអស់ប្រាក់ ទេកល្យាណ
ស្នាមញញឹម គ្រប់ៗប្រាណ បានកើនវ័យ។