Cheng Kuysieng
កញ្ចក់
(បទពាក្យ៧)
កញ្ចក់រាប់គ្រប់សន្តានផៅ ជាតិសាសន៍ក្នុងក្រៅមិនប្រកាន់
ស្អាតល្អសខ្មៅមិនប្រច័ណ្ឌ ទាបខ្ពស់មិនខណ្ឌមាននិងក្រ។
កញ្ចក់បវរពិតថ្កើងថ្លៃ មិនភូតក្រឡៃរាប់តំណ
ពិតជាសច្ចសែនល្អះល្អ ខ្មៅមិនប្រែ ស ឲ្យឆួលឈឺ។
កញ្ចក់មិនខ្លាចឫទ្ធិចេស្តា ទោះបីយក្សាល្បីរន្ទឺ
កំញើញម្តេចម្តាក៏មិនព្រឺ ធ្វើមិនដឹងឮអ្វីទាំងអស់។
កញ្ចក់យូរខែប្រែពន្លឺ ចុកផ្សាពើតឈឺគេតើយតោះ
ឈប់ជូតទាំថែលែងស្រណោះ គុណប្រែជាខ្សោះអស់តម្លៃ។
កញ្ចក់ប្រឹងអត់ខ្សត់ក្រៃពេក ព្រួយសែនសង្វេគទ្រាំស្ទើរក្ស័យ
គេឈប់រលឹកនឹកប្រល័យ កញ្ចក់ថ្លាថ្លៃសូន្យរូបកាយ៕