Jasmine KC
គតិជីវិត
បើចិត្តទ្រុឌទ្រោមរញមកាយ
ហាក់ដូចនឿយណាយ យ៉ាងប្រត្យ័ក្ស
ជំហានហាក់ល្វើយ តស៊ូធ្លាក់
ព្រោះជំនឿជាក់អស់ឋាមពល។
ចាញ់អ្វីមិនស្មើចាញ់ខ្លួនឯង
ចិត្តនេះពិតស្តែងជាឫសគល់
បើចិត្តរឹងមាំ ស៊ូរុករុល
សំដៅឲ្យដល់ អ្វីទីដៅ។
ច្នេះ ចូរពង្រឹងចិត្តឲ្យមាំ
អំណត់អត់ទ្រាំ បន្តរទៅ
ព្យាយាម រមែង សម្រេចផ្លូវ
ផ្សែផ្សំ ត្រាយ ស្លៅ ដោយការប្រឹង។
សម្រួចផ្លូវចិត្តឲ្យមុតស្រួច
ឆន្ទៈកង្កួច ចិត្តរឹងត្អឹង
ជោគជ័យ រង់ចាំ ដោយរំពឹង
អ្នកអើយត្រូវដឹង កុំទន់ខ្សោយ។
មាគ៌ាជីវិតពេញឧបស័គ្គ
គ្រប់ជាន់គ្រប់ថ្នាក់ កុំរាឡើយ
ព្យោមាគម្រាម បក់ឥតស្បើយ
តែចិត្តរឹងហើយ រមែងឈ្នះ។