លីជុន ធីតា
ស្ត្រីបច្ចុប្បន្ននេះ
ស្រ្តីបច្ចុប្បន្ននេះ ពេញដោយចំណេះ ចេះឥតចន្លោះ
ស្រ្ដីអាចសម្រេច គ្រប់កិច្ចទាំងអស់ មានសិទ្ធិជំទាស់ ខុសត្រូវទទួល ។
ស្រី្តជាមេផ្ទះ ហើយឆ្លៀតរូតរះ រកប្រាក់ចំណូល
ធ្វើការអំណត់ ហត់ក៏មិនពោល អាចធ្វើជាគោល ឱ្យក្រុមគ្រួសារ ។
ស្រី្តមានតំណែង មានសិទ្ធិស្ដីថ្លែង លើគ្រប់កិច្ចការ
សិទ្ធិស្មើទាំងអស់ ប្រុសក្នុងលោកកា ស្ត្រីជាមាតា នៃពិភពលោក ។
ស្រី្តអាចជួសមុខ ដើរតួឪពុក ការងារគរគោក
ទោះរងាក្ដៅ នៅទទួលយក រត់ទៅរត់មក ព្រោះក្រុមគ្រួសារ ។
ស្រី្តជួយខ្លួនបាន ជួយគ្រួសារថ្កាន បានដល់រដ្ឋា
ស្រី្តគឺជាថ្នាល ដុះដាលមនុស្សា ទឹកចិត្តហានក្លា ប្រយោជន៍ទូលាយ។