Preserving & Enhancing Khmer Values and Pride...

វចនានុក្រមខ្មែរ
អត្ថន័យរបស់ពាក្យ​ មានប្រើប្រាស់នៅក្នុងអត្ថន័យ

Tsophorsd Khmer

ម្នុស្ស <=> ម្នឺស្ស
~~~~~~~~~~~~

ម្នុស្សដប់មានចិត្តដល់មួយរយ
លើសខ្វះផតទយឥតដូចគ្នា
ចិត្តនេះកញ្ជ្រោលគ្រប់វេលា
បើគ្មានធម្មាសេចក្ដីស្ងប់ ។

ម្នឺស្សខ្លះគិតតែប្រយោជន៍ខ្លួន
លួចលាក់បាំងពួនឥតស្កល់ស្កប់
ល្បិចកលទុច្ចរឹតប៉ិនប្រសប់
ដល់ជីវិតចប់ជួនឥតភ្ញាក់ ។

ម្នឺស្សខ្លះសុំតែម៉ារួចខ្លួន
សម្ងំថែថួនគិតរាក់ៗ
លុះឆេះផ្ទះខ្លួនទើបទទាក់
ទួញយំពឹងពាក់អ្នកជិតខាង ។

ម្នុស្សខ្លះប្រឹងប្រែងទួលផែនដី
ជីវិតនេះខ្លីគិតអាងយ៉ាង
លះប្រយោជន៍ខ្លួនខំកសាង
ជឿនាំសំណាង ជាតិរម្យនា ។

ម្នុស្ស ម្នឺស្សរស់ក្រោមដើមតែមួយ
តែពន្លកត្រួយផ្សេងពីគ្នា
ម្នុស្សចេះយោគយល់ជៀសចងពៀរ
ច្បាប់ល្អនោះជា ដឹកនាំម្នឺស្ស ៕

«កំណាព្យថ្មី មនុស្សថ្មី ៣១»

~ Tsophorsd Khmer ~

Share:  Add to Facebook Tweet This Add to Delicious Submit to Digg Stumble This

2008-2020 © Smaradey Khmer

Disclaimer: All contents of this website are for educational and referencing purposes. Some photos and videos may be taken from elsewhere. If you are the respective owner and would like to receive credit for your works, or have your works removed, please contact our admin: kumnett@gmail.com