Sarith Eat
សូមឲ្យខ្មែរ
សូមឲ្យខ្មែរសុខ គ្រប់វេលា
មានដល់គ្រប់គ្នា ជនខេមរា
ជួបតែសិរី ថ្លៃមហា
រុងរឿងភ្លឺថ្លា ថ្កើងត្រចង់។
សូមឲ្យខ្មែរចេះ សាមគ្គីគ្នា
រឹងបឹុងគ្រប់គ្រា ខំស្រោចស្រង់
ជាតិបានរួមរស់ ព្រោះតម្រង់
ពួតដៃផ្ចិតផ្ចង់ ជួយស្រង់ជាតិ។
សូមឲ្យខ្មែរថែ អរិយធម៌
វប្បធម៌បវរ មិនឃ្លៀងឃ្លាត
ពុទ្ធសាសនា កាន់គ្រប់ញាតិ
ប្រពៃណីទៀត រស់រៀងអើយ។
សូមឲ្យខ្មែរស្នេហ៍ ជាតិទឹកដី
ខិតខំឃ្មាតខ្មី កុំកន្តើយ
គិតគន់គូររួម ធ្វើឲ្យហើយ
ខ្មែរបានដល់ត្រើយ សុខគ្រប់កាល!