ដំណើរហិនលក្ខណ៍
ដំណើរហិនលក្ខណ៍ (ព. កា.) :
ដំណើរហិនល័ក្ខណ៍ ប្រាជ្ញលោកបញ្ជាក់ អស់អាថ៌សេចក្ដី
ឲ្យអស់ជនផង យល់ការណ៍វែងខ្លី កន្លងវិថី ទៅជាសៅដៅ ។
ហិនលក្ខណ៍មានបី មួយឥតមានក្តី ហៅរកឲ្យទៅ
ខ្លួនចូលទទ្រប ទៅកាន់លំនៅ នៃជនអ្នកក្រៅ តាមដោយទំនើង ។
ពីរឥតគេសួរ ខ្លួនស្ដីយកគួរ ពុំយល់ថាយើង
និយាយច្រើនពេក ស្ទើរតែអស់ជើង គេយល់ថាយើង ផ្លោៗឥតបទ ។
បីឥតគេអួត ខ្លួនថ្លែងអំនួត អួតខ្លួនស្ទើរហត់
ទាល់តែគេធុញ គេទ្រាំខំអត់ អួតហួសកំណត់ ឲ្យគេអផ្សុក ។