ទ្រព្យជនសប្បុរស
«ទ្រព្យជនសប្បុរសទោះតិចតួច បានជាប្រយោជន៍ជននានា
ដូចទឹកអណ្ដូងរសសាបថ្លា អស់មហាជនផងដងអាស្រ័យ។
រីទ្រព្យជនពាលទោះមានច្រើន ពុំបានចម្រើនអ្នកដទៃ
ដូចទឹកសមុទ្រមានរសប្រៃ មនុស្សផងអាស្រ័យផឹកពុំបាន។»
(ស្រង់ចេញពីសៀវភៅ ប្រមូលភាសិតខ្មែរ)