ធម៌ខន្តី
ធម៌ខន្តី
ទោសៈនេះខ្លាំង កំម្លាំងក្រៃលែង
តែអាចដុះវែង គ្មានអ្វីខ្លាំងដូច ។
ខំកាត់ពីតិច ត្រូវក្ដិចពីតូច
ខំអត់អោយរួច ពីទោសដែលខឹង ។
អ្នកប្រាជ្ញបូរាណ បានឱ្យដំណឹង
បើអ្នកមិនខឹង ទើបហៅខន្ដី ។
អោយគេឈ្នះចុះ យើងកុំខ្មាស់អ្វី
មិនខឹងមិនស្ដី ខន្ដីបានយើង ។
ខន្ដីជាទ្រព្យ គូរគាប់ថ្កុំថ្កើន
មានទ្រព្យកើតឡើង លើលោកទាំងមូល។
ខន្ដីជាឬសដុះជាបណ្ដូល
ខន្តីជាមូលមេធម៌ទាំងអស់
ខន្ដីជាស្ពានជាយានសប្បុរស
អ្នកប្រាជ្ញទាំងអស់អាស្រ័យខន្តី។
ទៅសួគិនិព្វាន មិនទៅដោយអ្វី
ទៅដោយខន្តី ជាស្ពានជណ្ដើរ ។