ស្រឡាញ់....!
ស្រឡាញ់....!
ស្រឡាញ់កំណាព្យ ចាប់ចុងចួន
ស្រឡាញ់ពាក្យផ្ទួន ចួនចាប់ន័យ
ស្រឡាញ់អ្នកប្រាជ្ញ ខ្មែរកវី
ស្រឡាញ់ទ្រឹស្តី លៃឃ្លោងឃ្លា ។
ស្រឡាញ់កំណាព្យ ត្រាប់មិនអស់
ស្រឡាញ់ដោយស្មោះ ច្រោះកាព្យា
ស្រឡាញ់អោយច្រើន កើនវិជ្ជា
ស្រឡាញ់ជាគ្នា ព្យាយាមតែង ។
ស្រឡាញ់មិនលះ ច្បាស់និងចេះ
ស្រឡាញ់ចំណេះ ទែះកុំក្រែង
ស្រឡាញ់យូរទៅ ត្រូវចេះតែង
ស្រឡាញ់ចេះឯង ក្រែងចេះគេ ។
ស្រឡាញ់កាព្យខ្មែរ ហូរហែជាប់
ស្រឡាញ់អោយគាប់ ភ័ព្វមិនរេ
ស្រឡាញ់ឧស្សាហ៍ ឆ្ការទំនេរ
ស្រឡាញ់កាព្យកេរ្ដ៍ ខ្មែររុងរឿង។