ត្រាច់ចរ
ត្រាច់ចរ
ត្រាច់ចរក្នុងវាលវដ្ដសង្សារ
រស់អនាថាគ្មានទីពឹង
អន្ទោលដូចចកគ្មានគេដឹង
ម្លឹងហើយនៅស៊ូដើរទៅមុខ។
បើនឹងនៅស្ងៀមថ្មឹងដូចថ្ម
ក៏គ្មានផលល្អ ក្រយល់សុខ
ម្លោះហើយមានតែស៊ូតត្រុក
រុករកទីពឹងគ្រប់ទិសទី។
វាសនាមនុស្សយើងប្លែកគ្នាណាស់
ជួនឆ្ងាយស្រឡះ មេឃ ធរណី
ជួនត្រូវវឹកវរ ភ័យវក់វី
ទូលលីទៅតាមអំណាចកម្មផល...