ជីវិតតស៊ូ
មានជីវិតរស់នៅ ត្រូវតែមានការតស៊ូ!
ជីវិតតស៊ូ
ជីវិតក្រីក្រ ប្រឹងតស៊ូ
មិនដេករអ៊ូឥតបានការ
ធ្វើខ្លួនជាមនុស្សដែលឧស្សាហ៍
ចាប់កាន់កិច្ចការមិនរើសអើង។
មានត្រឹមថ្នោលមួយនៅក្នុងដៃ
ខ្នះខ្នែងលកលៃប្រឹងអោយថ្កើង
បើចាំច្រវាចែវចុះឡើង
ពេលណាបានថ្កើង ផុតចាកក្រ?
ដូច្នេះមានតែធ្វើតាមមាន
ទៅតាមធនធានដោយអំណរ
អោយតែសុចរិតយុត្តិធម៌
គង់ល្អ ព្រោះចិត្តឥតសៅហ្មង។
ទោះក្របុណ្យស័ក្ដិសម្បត្តិយស
ក៏មានកេរ្ដិ៍ឈ្មោះគាប់គន្លង
ញាតិមិត្តសរសើររាប់អានផង
យូរឆាប់សុខម្ដង ព្រោះផលព្យាយាម។