លោកិយ...
លោកិយ...
លោកិយ គ្មានអ្វីធំជាងសុខ
មនុស្សគ្រប់ភូមិស្រុកតែងប្រាថ្នា
ខ្លះខំសាងល្អផ្សងផលា
ខ្លះទៀតប្ដេជ្ញាចេញចាកកាម។
លោកិយ គ្មានអ្វីធំជាងកម្ម
ម៉ឺនសែនលានឆ្នាំកម្មជាប់តាម
ជនមិនធ្វើទាន ក្ររហាម
ជនចិត្តសៅម៉ាន រងវិនាស។
លោកិយ គ្មានអ្វីធ្ងន់ជាងគុណ
មនុស្សតែងរែកពុនមិនអាចចៀស
គុណពុក គុណម៉ែ សន្និវាស
គុណស្មើគុណព្រះ ស្រាយមិនបាន។
លោកិយ គ្មានអ្វីល្អស្មើសីល
សីលគ្មានមន្ទិល ចិត្តក្សេមក្សាន្ដ
ចិត្តស្ងប់ អប់រំខ្លួនឯងបាន
សីលគ្រប់ទីដ្ឋាន រស់សុខក្រៃ។
លោកិយ គ្មានអ្វីខ្ពស់ស្មើប្រាជ្ញ
ប្រាជ្ញ ជនអង់អាច គិតលកលៃ
រស់ដោយបញ្ញាឆ្លងលោកិយ
សួគ៌ ឬ អវិចី ប្រាជ្ញយល់ច្បាស់។