Preserving & Enhancing Khmer Values and Pride...

វចនានុក្រមខ្មែរ
អត្ថន័យរបស់ពាក្យ​ មានប្រើប្រាស់នៅក្នុងអត្ថន័យ

ប្រឹងក្នុងសាមគ្គី

ប្រឹងក្នុងសាមគ្គី

កម្លាំងមនុស្សយើង ទោះខ្លាំងម្ដេចម្ដា
តែឯងឯកា មិនសូវកើនផល
លុះមូលផ្ដុំគ្នា ស្រុះស្រួលរចល
រួមកិច្ចរួមកល តែងផ្ដល់ផលគាប់។

វិស្ស័យកណ្ដៀរ រួមគ្នាពពូន
ពពើមវារលូន ជាក់រវល់ជាប់
សង់ជាដំបូក រឹងមាំជាប់លាប់
ព្យុះភ្លៀងលានគ្រាប់ ឈរជាប់មិនរាប។

បើខ្មែរសាមគ្គី មូលមីរស្រុះគ្នា
ជាតិខ្មែររមនា ធារសន្តិភាព
ជាក់ជួបជោគជ័យ នៃមហាលាភ
ខ្ពង់ខ្ពស់ផុតទាប ខ្មែរជ្រាប...គួរប្រឹង!

~ នភ ហង្សផលា ~ | by Nop Hang Phalla

 

Share:  Add to Facebook Tweet This Add to Delicious Submit to Digg Stumble This

2008-2020 © Smaradey Khmer

Disclaimer: All contents of this website are for educational and referencing purposes. Some photos and videos may be taken from elsewhere. If you are the respective owner and would like to receive credit for your works, or have your works removed, please contact our admin: kumnett@gmail.com