ចង់...
ចង់...
ចង់ខ្ពស់ ត្រូវប្រឹងឡើង
ចង់ថ្កុំថ្កើង ត្រូវសិក្សា
ចង់ប្រាជ្ញ ត្រូវពិចារណ៍
ចង់យ៉ាងណា ត្រូវព្យាយាម។
ចង់យល់ ត្រូវរៀនគិត
ចង់ប្រណីត កុំនៅស្ងៀម
ចង់សុខ ត្រូវចេះត្រៀម
ចង់បាននាម ត្រូវខំសាង។
ចង់ចេះ ត្រូវសួរប្រាជ្ញ
ចង់អង់អាច ត្រូវភ្លឺស្វាង*
ចង់ស្រួល កុំភ្លេចខាង**
ចង់សំណាង ត្រូវសាងបុណ្យ។
* (ភ្លឺស្វាង៖ ឃើញច្បាស់នូវសភាពពិតនានា គឺរួចផុតពីសេចក្ដីល្ងិតល្ងង់)
** (ខាង៖ ញាតិមិត្តជិតខាង, និង សព្វខាង សព្វជ្រុងជ្រោយ)