ជូនពរឆ្នាំថ្មី ២០១៦
ជូនពរឆ្នាំថ្មី ២០១៦
ឆ្នាំថ្មីខិតកៀកចូលមកដល់
សូមផុតអំពល់ពីឆ្នាំចាស់
រឿងរ៉ាវស្មុគស្មាញឆ្ងាយស្រឡះ
ឆ្នាំថ្មីល្អល្អះ សូមស្វាគមន៍។
ឆ្នាំថ្មីសិរីជ័យបវរ
សូមជួបរឿងល្អៗមនោរម្យ
សូមញាតិជិតឆ្ងាយយល់សុខុម
ត្រជាក់ត្រជំថ្កុំថ្កើងក្រៃ។
ឆ្នាំថ្មីផុតភ័យជ័យកើតជាក់
ទេវានុរក្សដែនថ្លាថ្លៃ
សូមសមប្រកបគាប់ប្រពៃ
ដោយភោគផលថ្មីរុងត្រកាល។