វាលស្រែស្រូវខ្ចី
វាលស្រែស្រូវខ្ចី
វាលស្រែស្រូវខ្ចីបៃតងស្រស់
ស្រស់ល្អឥតខ្ចោះវាលស្រែស្រូវ
ស្រូវថ្មីដីចាស់កេរគង់នៅ
នៅតកូនចៅផៅសន្ដាន។
ស្រុកភូមិដ្ឋានសុខស្រណុកចិត្ត
ចិត្តនៅស្នេហ៍ស្និទ្ធស្រុកភូមិដ្ឋាន
ដ្ឋានមាសដ្ឋានប្រាក់ទាក់ចិត្តប្រាណ
ប្រាណបានថ្កើងថ្កាននៅនឹកនា។
នឹកដល់គ្រាធ្លាប់ដកស្ទូងស្រូវ
ស្រូវច្រូតអស់ទៅនឹកដល់គ្រា
គ្រាធ្លាប់ច្រូតកាត់រួមគ្នីគ្នា
គ្នាញាតិសោភា សោភ័ណភ័ព្វ។