រស់នៅសាមញ្ញ
រស់នៅសាមញ្ញ
រស់នៅជនបទបែបសាមញ្ញ
ម៉ែមិនចុះចាញ់ ឬ នឿយណាយ
ព្រោះឃើញកូនស្ងួនសុខសប្បាយ
ចិត្តម្ដាយត្រេកអរឃើញកូនរុង។
ជីវិតយើងរស់យ៉ាងថ្លៃថ្នូរ
មិនពើផ្លាស់ប្ដូរនាំលិចលង់
កម្លាំងកាយចិត្តពឹងទាំងស្រុង
បញ្ញាត្រចង់ ចែងភ្លឺថ្លា។
កូនអ្ហើយ ចូរកូនខំរៀនសូត្រ
ពត់ចិត្ត ស្លូតបូត កាយរៀបសារ
កុំកោង កុំកាច លើជនណា
ព្រោះយើងខេមរា ពូជស្លូតត្រង់។
បើខឹង កុំខឹងទាល់ខូចខាត
នេះពុទ្ធឱវាតដ៏ផូរផង់
បើកចិត្តទូលាយល្អត្រចង់
តាំងចិត្តលះបង់ការគុំគួន។
កូនម្ដាយ ឃើញទេ ញាតិយើងកុំ
រស់យ៉ាងសុខុមរែងសមសួន
ព្រោះយើងជាខ្មែរថែមាំមួន
អំណត់ខ្ជាប់ខ្ជួន រួមខន្តី។
ម្យ៉ាងទៀត ប្រសិនកូនធ្វើខុស
ត្រូវចេះសូមទោស ញាតិប្រុសស្រី
កុំធ្វើឫកអឿបែបហីៗ
ក្រែងញាតិជេរស្ដី កូនឥតពូជ។
ម៉ែថា ម៉ែប្រាប់ ទូន្មានកូន
អោយចេះថែខ្លួន ស្គាល់ប្រយោជន៍
រស់បែបសាមញ្ញគង់រុងរោចន៍
ប្រៀបដូចឈូកផ្កា រីកកាលណា គេឯងតែងពេញចិត្ត...