អុជធូបបីសរសៃ
អុជធូបបីសរសៃ
អុជធូបបីសរសៃ រំលឹកត្រៃសរណៈ
ដល់គុណឧបការៈ ល្អល្អះលើលោកិយ។
សូមសុខជ័យបវរ ពុទ្ធពរគាប់ប្រពៃ
បានដល់ញាតិប្រុសស្រី កុំបីឃ្លាតសុខា។
សូមមនុស្សសត្វទាំងឡាយ គ្រប់កាយតាំងចិន្តា
ដល់នូវឧបេក្ខា ប្រសើរផុតក្នុងលោក។
សូមគុណធម៌ឧត្ដម ថែទាំផ្ដល់ម្លប់ជ្រក
កើតដោយផលភ័ព្វភោគ មានជោគរាល់រូបា។
សូមគុណកុសលខ្ពស់ នាំយសដ៏ថ្លៃថ្លា
សិរីគ្រប់ប្រការ ដោយផលាអានិសង្សនេះ។