ក្បួនសូត្រកំណាព្យ (សម្លេង)
ក្បូនសរសេរកំណាព្យខ្មែរយើង មានច្រើនបែប ច្រើនបទ។ ឯក្បួនសូត្រវិញ គឺរឹតតែមានច្រើនជាងក្បួនសរសេរទៅទៀត។
ដូច្នេះ ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈ និង វប្បធម៌ជាតិ យើងគប្បីចូលរួមសិក្សា ពីកំណាព្យខ្មែរ អោយបានច្បាស់លាស់ ហើយស្រាវជ្រាវបន្ថែមទៀត ក្នុងកិច្ចចូលរួមរក្សាការពារ កុំអោយកេរដំណែលដ៏អស្ចារ្យរបស់ខ្មែរ បាត់បង់បាន។ សិល្បៈមួយនេះ គឺជាអត្តសញ្ញាណរបស់ខ្មែរយើង ដែលពុំមានជាតិសាសន៍ណាមួយក្នុងលោក យកមកប្រៀបផ្ទឹម ឬ ប្រដូចបានឡើយ។