ជំនួបជាមួយសិស្ស PSE
ការបណ្ដុះបណ្ដាលយុវជនយើង អោយមានចំណេះដឹងខ្ពស់ និង មានស្មារតីខ្ពស់ ប្រកបដោយបញ្ញាដ៏ឧត្ដម គឺជាគោលការណ៍ដ៏សំខាន់របស់ក្រុមការងារយើង។ ដូច្នេះហើយ យើងតែង រៀបចំកម្មវិធី ជួបជាមួយសិស្សានុសិស្ស តាមសាលារៀនរដ្ឋ និង តាមអង្គការក្រៅរដ្ឋាភិបាល តាមបណ្ដាខេត្តនានា ទូទាំងប្រទេស។
រូបភាពខាងលើទាំងនេះ គឺជាការជួបជុំមួយ ជាមួយសិស្សនៅអង្គការក្រៅរដ្ឋាភិបាល Le Sourire d'Enfant (PSE) ដែលតែងមានការជ្រោមជ្រែង និង រៀបចំឡើង ដោយលោក យ៉ី ឆេងអួរ។
