ត្រជាក់
ត្រជាក់
រូបកាយកកើតជារឿងកិច្ចកម្ម
ធំធាត់ទៅបានដោយរស់អាហារ
មានរូបមានរោគឈឺជាធម្មតា
ច្នេះគួររក្សាក្រែងគង់នៅយូរ។
ប្រើអលង្ការសំរាប់តែងកាយ
តែកុំបណ្ដោយអោយចិត្តថយធូរ
ចិត្តត្រូវការធម៌មកជាគំរូ
ចរិយាត្រឹមត្រូវទុកតែងចិន្តា។
សំរឹតពិតជាត្រជាក់មែនពិត
តែនៅចាញ់ចិត្តសប្បុរជ្រះថ្លា
ត្រជាក់ហើយថ្លៃគឺក្ដីករុណា
គ្មានប្រាក់មាសណាអាចទិញបានឡើយ។