អង្គរខេមរា
អង្គរខេមរា
១. ប្រាសាទអង្គរ ស្រស់ល្អអឺយស្អាងស្អាត (២ដង)
ពលរដ្ឋសង្វាត អឺងអឺយជួយថែរក្សា។ (២ដង)
២. អង្គរស្នាដៃ អឺងអឺយនៃជាតិខេមរា (២ដង)
ល្អស្រស់អស្ចារ្យ អឺងអឺយល្បីពេញសាកល ។ (២ដង)
៣. បានមកទស្សនា អឺងអឺយអស់ទុក្ខកង្វល់។ (២ដង)
ស្រស់ឆោមនិមល អឺងអឺយយើងដើរកម្សាន្ត។ (២ដង)
៤. ទស្សនាអង្គរ ស្រស់បវរនាំឲ្យយើងបាន។ (២ដង)
វិជ្ជាថ្កើងថ្កាន អឺងអឺយមត៌កដូនតា៕ (២ដង)
~ ដោយ យី ឆេងអ៊ួ ~