ទឹកថ្លា ទឹកល្អក់
Photo Source: Maxtune (Flickr)
ទឹកថ្លា ទឹកល្អក់
បទមេបួន
ហេតុអ្វីទឹកថ្លា ហេតុអ្វីទឹកល្អក់ គិតមួយស្របក់ ទើបឃើញហេតុផល
ទឹកខ្លះថ្លាមែន តែមានជាតិពុល ផឹកទៅនាំខ្វល់ សុខភាពអាត្មា ។
ទឹកខ្លះល្អក់មែន គ្មានពុលឯណា ទឹកល្អក់លែងថ្លា ព្រោះចលនាសត្វ
មានត្រី មានគោ ដើរហែលឆ្លងកាត់ ដល់ពេលស្ងប់ស្ងាត់ ទឹកល្អក់ប្រែថ្លា ។
ដូចជាជីវិត នៅក្នុងគ្រួសារ តែងមានបញ្ហា គ្មានថ្លៃណាលស់
សំខាន់អ្នកដើរ ត្រូវមានចិត្តស្មោះ ខិតខំស្រាយដោះ យូរឆាប់គង់ថ្កាន ។
គ្មានគ្រួឯណា អាចរក្សាបាន ឲ្យក្តីសុខសាន្ត មានគ្រប់វេលា
គ្រប់គ្រួតែងមាន ការទាស់ទែងគ្នា សំខាន់ត្រង់ការ ផ្សះផ្សាដោះស្រាយ ។
រឿងនៃជីវិត ដែលបានអធិប្បាយ សូមញាតិទាំងឡាយ មេត្តាពិនិត្យ
ចង់សុខត្រូវខំ ប្រឹងប្រែងប្រព្រឹត្ត ការដែលសុចរិត ឲ្យបានខ្ជាប់ខ្ជួន ។