អំណរឆ្នាំថ្មី
ចម្រៀង អំណរឆ្នាំថ្មី
1. សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ បងប្អូនហូរហែមកជុំរាំលេងកម្សាន្ដ
យើងនាំគ្នារាំតាមបែបបុរាណ រាំលេងកម្សាន្តចង្វាក់រាំវង់ជាតិខ្មែរ ។
2. រាំសារ៉ាវ៉ាន់ក្បាច់ស្រស់ឆោមយង់ របាំផូរផង់ផ្ចិតផ្ចង់កេរ្តិ៍ពីពុកម៉ែ
យើងកូនចៅក្រោយត្រូវជួយពូនថែ របាំជាតិខ្មែរឲ្យល្បីល្បាញពេញសកល ។
3. សួស្តីឆ្នាំថ្មីប្រពៃណីជាតិ គួរយើងខំឆ្លៀតលះឲ្យអស់ទុក្ខកង្វល់
រឿងណាឧបទ្រពលះទៅកុំឆ្ងល់ រក្សាឲ្យសល់តែជ័យមង្គល ។
4. សួស្តីឆ្នាំថ្មីពីរពាន់ដប់បី ផុតគ្រោះផុតភ័យបានជួបឆោមស្រស់នីមល
ទទួលទេព្តាផុតទុក្ខអំពល់ តម្កើងតម្កល់ជាតិសាសន៍ខ្មែរឲ្យរុងរឿង ។