ស្មារតីយុវជនខ្មែរ
ស្មារតីយុវជនខ្មែរ
១. យុវជនចូលរួមការពារព្រៃ ទឹកចិត្តថ្លាថ្លៃសូមគោរព
យុវជនការពារទាំងថ្ងៃយប់ ដេញជនដែលងប់ខាងកាប់ព្រៃ។
២. ដេញទៅឲ្យឆ្ងាយលែងមកបៀត ពួកជនចោលម្សៀតគ្មានអាល័យ
មកបំផ្លាញខ្មែរ កាប់ឆ្ការព្រៃ យុវជនពួតដៃដេញឲ្យឆ្ងាយ ។
៣. ដេញអ្នកបំផ្លាញបរិស្ថាន ដណ្តើមសុខសាន្ត រាស្ត្រសប្បាយ
ព្រៃឡង់ អារ៉ែង ព្រៃទាំងឡាយ ធម្មជាតិទាំងឡាយ បានការពារ ។
៤. យុវជនឆ្លាតណាស់សម័យនេះ គេចេះត្រិះរិះ ដោយប្រាជ្ញា
សតិត្រឹមត្រូវ ចិត្តហានក្លា រួមសាងរដ្ឋា ដោយប្រពៃ ។
៥. យុវជនសតវត្សរ៍ទីម្ភៃមួយ ឈានមុខបោះពួយ ឥតសំចៃ
ប្តេជ្ញាការពារធនធានព្រៃ ឲ្យសំបូរក្រៃល្អដូចមុន ។
៦. យុវជនហ៊ានបង្ហាញឆន្ទៈថាខ្លួនស្មោះស្ម័គ្រ មិនទម្រន់
ថែព្រៃឲ្យបានសល់ដូចមុន ទុកគ្រាន់ជាទុនធម្មជាតិខ្មែរ ។
ភ្នំពេញថ្ងៃទី ៨ មិថុនា ឆ្នាំ ២០១៥